តោះមកដឹងពី​តម្លៃខ្លួន​របស់​កំពូល​តារា​ចម្រៀង​ស្រី​ ២ដួង​ កញ្ញា​ ឱក​ សុគន្ធកញ្ញា​ និង​កញ្ញា​ មាស​ សុខសោភា​ សុីថ្លៃខ្ពស់ដល់ទៅ…

បេីនិយាយពី​កញ្ញា​ ឱក​ សុគន្ធកញ្ញា​ និង​កញ្ញា​ មាស​ សុខសោភា​ ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ ប្រាកដ​ជាបានស្គាល់ច្បាស់រួចមកហេីយ​ ដែលតារា​ ២ដួងនេះ​ គឺជាកំពូលតារា​ចម្រៀង​ដល់ល្បី​ឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ពួកគេ​ទាំង២​ មាន​ទ្រនំ​ផលិតកម្ម​ ២ផ្សេងគ្នា​រវាង​ផលិតកម្ម​ហង្សមាស​ និង​ផលិតកម្ម​ថោន​។

បេីទោះបីជា​កំពូល​តារា​ចម្រៀង​ទាំង​ ២រូបនេះ​ មិនរួមទ្រនំ​ផលិតកម្ម​ជាមួយគ្នាក៏ដោយ​ ប៉ុន្តែ​ចំពោះ​តម្លៃខ្លួន​របស់​កំពូល​តារា​ចម្រៀង​ស្រី​ទាំង ២ដួង​នេះ​ ក៏មិនមានការខុស​គ្នានោះដែរ​ ដោយប្រភពពី​អ្នក​ជិត​ដិត​ទាំង​២​ បានបង្ហេីបថា​ មាន​តម្លៃ​ឈ្នួល​ការងារ​ ចន្លោះ​ពី​ ៣​ ០០០ ទៅ ៣ ៥០០​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ចេញ​ច្រៀង​នៅតាម​កម្មវិធី​នានា​ក្នុង​ទីក្រុង​ភ្នំ​ពេញ។

ជាមួយ​គ្នា​នេះ​ដែរ​ បេីយេីងមកនិយាយចំពោះកម្មវិធី​នានា​ នៅតាម​បណ្តាល​ខេត្ត​វិញ​ គឺមានការខុសគ្នា​បន្តិច​ ដោយគិតលេីសពីតម្លៃក្នុង​ទីក្រុងភ្នំពេញ​​ ប្រមាណជា​ ៥០០​ ទៅ​ ១០០០​ ដុល្លារ​សហរដ្ឋអាមេរិក​​។ បើ​ទោះ​យ៉ាង​នេះ​ក្ដី តាម​ប្រភព​ខាង​លើ​បញ្ជាក់​ថា តួលេខ​ខាង​លើនេះ មិន​ទាន់​អាច​យក​ជា​ការ​ ​១០០%​ នោះ​ទេ

ព្រោះអាច​ប្រែ​ប្រួល​ចុះ​ឡេីង​ទៅ​តាម​ពេល​វេលា និង​កាលៈទេសៈ​ ដោយ​យោង​លើ​កត្តា​ផ្សេង​ៗ​ទៀត​ជា​ច្រើន។​ មួយវិញ​ទៀត​នោះ​ ចំពោះតម្លៃនេះ​ ក៏ស្ថិត​នៅ​តាមកម្មវិធី​តូច​ឬធំ​ផងដែរ​ ដោយគិតទៅតាម​កម្មវិធី​ និងស្ថិតលេីពេលវេលា​ ដែលមាន​បទចម្រៀង​ផ្ទុះ​នៅលេី​ទីផ្សារ​ គឺអាច​ចចារ​គិតតាមហ្នឹងទៀត​។