លោកអុឹម ជីវ៉ា ពួកអាសត្វតិរិឆ្ឆានតែហោង អាសូរក្មួយណាស់លោកអើយ ក្មួយស្រីម្នាក់នេះគឺអាយុ២ឆ្នាំត្រូវបានជីតា….

ប្រិយមិត្ដប្រាកដជាស្គាល់លោក អុឹម ជីវ៉ារួចមកហើយ ដោយរូបលោក គឺជាសិល្បករ និងជាគ្រូបង្ហាត់សិល្បៈមួយរូបដែលមានឈ្មោះបោះសម្លេងផងដែរ។ ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់លោកផ្ទាល់បានធ្វើការលើកឡើងពីរឿងរ៉ាវក្មេងស្រីអាយុ ២ឆ្នាំ ដែលត្រូវបានជីតាចិត្ដតរិច្ឆានចាប់រំលោភ ហើយរូបលោកបានសរសេរថា៖

“ពួកអាសត្វតិរិឆ្ឆានតែហោង..! អាសូរក្មួយណាស់លោកអើយក្មួយស្រីម្នាក់នេះ គឺអាយុ២ឆ្នាំត្រូវបានជីតា កើតអេដស៍ចាប់រំលោភ គ្រាន់តែឃើញពូទៅដល់ ក្មួយរត់មកអោបពូដោយទឹកមុខ រំភើបត្រូការភាពកកក្តៅ ហេតុអីមនុស្សមួយចំនួនមានចិត្តតិរិច្ឆាន សាហាវឃោឃោម្លេះឪពុកបង្កើតរំលោភកូនឯង ឪពុកចុងចាប់រំលោភ ជីតាបង្កើតចាប់រំលោភ

ពូរំលោភក្មួយ បងរំលោភប្អូនកូនរំលោភម្តាយ គិតៗទៅមិនថាហៅជេពួកអស់នោះ បែបណាអោយសមនោះទេ…. សិលធម៌ សង្គមត្រូវបានធ្លាក់ចុះ ដោយសារពួកអស់នេះ។ ពេលខ្ញុំមកអង្គការអាហ្វេសុីបរបស់ អ្នកបងម៉មសុម៉ាលី ម្តងៗទឹកភ្នែកខ្ញុំមិនដឹងហូមក ពីណាខ្ញុំញញឹមទាំងហូរទឹកភ្នែកទៅកាន់ក្មួយៗតូចទាំងនោះ ដែលត្រូវបានគេ រំលោភបំពាន

ផ្លូវភេទរំលោភសម្លាប់ តែក្មួយៗមានបុណ្យ វាសនាអាចរួចផុតពីសត្វតិរិច្ឆានអស់ទាំងនេះ ក៏សូមអរគុណអ្នកបង ម៉ម សុម៉ាលីដែរ ដែលខិតខំបង្កើតអង្គការនេះឡើង ដើម្បីជួយដល់ក្មួយកុមារី ក្មួយៗនារីដែលត្រូវាបគេ រំលោភបំពានរូបរាងការនិងផ្លូវចិត្ដ។ ពូពិតជាសប្បាយចិត្តណាស់ នៅពេលបានលឺថាពិនិត្យឈាមក្មួយ មិនបានឆ្លងជំងឺពីជីតាបង្កើតតិរិឆ្ឆានមួយនេះ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕

For More Videos Amazing