អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ បានប្រាប់ពី​ស្ថានភាព​ជំងឺ​ព្រឹទ្ធាចារ្យ​ ចម្រៀង​អាយៃ​ លោកតា​ ផ្លុង​មឿក​ មុនពេល​ទទួល​មរណភាព​ ដោយលោកតាបាន.

មុននេះបន្តិច ក្រោយពីទទួលបានដំណឹងដ៏ សែនក្រៀមក្រំ បំផុត ព្រោះវិរៈសិល្បករ អាយ៉ៃជើងចាស់ ដែលពោរពេញដោយសមត្ថភាពខាងវិស័យ តន្ដ្រីបុរាណនោះគឺ លោកតា ផ្លុង មឿក ដែលលោកតា បានទទួលមរណៈភាព កាលពីព្រឹកមិញនេះ នៅវេលាម៉ោង ៨:០០ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលបានធ្វើឲ្យ ប្រជាជនជាច្រើនមានការសោកស្តាយ នៅក្នុងការបាត់បង់លោកយ៉ាងខ្លាំង។

យ៉ាងណាមិញប្រិយមិត្ដ និងមហាជនជាច្រើន ប្រាកដជាធ្លាប់បានជ្រាបរួចមកហើយពី សភាពជំងឺរបស់លោកតា បានធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ថ្នាក់ខ្លួន វង្វេងលែងស្គាល់អ្នកណា ខណៈដែលលោកកើតជំងឺរលាកសួត និងស្វិតខួរក្បាលធ្វើទុក្ខខ្លាំង។ តែទោះបីជាខិតខំព្យាបាលលោកយ៉ាងអស់ពីសមត្ថភាព យ៉ាងណាក្តី ក៏មិនអាចស្រោចស្រង់ជីវិតរបស់លោកបាននោះដែរ។

ទទឹមនឹងនេះដែរ តាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់ប្រធានសមគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខណាបានបង្ហាញពីក្ដីសោកសៅ និងបានប្រាប់អោយដឹងថា៖”នាងខ្ញុំពិតជាមានក្តីសោកសង្រេងណាស់ ដែលព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកឪ ផ្លុង មឿក បានលាចាកលោកនេះទៅកាន់លោកខាងមុខហើយ។

តាមការបញ្ជាក់ពី កូនស្រីរបស់លោកឪ បានប្រាប់មកនាងខ្ញុំផ្ទាល់មុននេះថា លោកឪបានផុតដង្ហើមនៅព្រឹកមិញនេះ វេលាម៉ោង 8 ព្រឹកកំឡុងស្ថានភាព លោកឪបានក្អួតនិងសន្លប់ ហើយភ្លាមៗនោះកូនស្រី របស់គាត់បានដឹកលោកឪទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកេតុមាលា តែអកុសលលោកឪបានផុតដង្ហើមមុនទៅដល់មន្ទីរពេទ្យ។ នៅពេលនេះសពរបស់លោកឪត្រូវបាន តំកល់និងធ្វើបុណ្យតាមប្រពៃណីនៅវត្ត ស្វាយពពែ។ សូមបងប្អូនសិល្បករសិល្បការនីទាំងអស់អញ្ជើញចូលរួមពិធីបុណ្យសពលោកឪអោយបានគ្រប់ៗគ្នាផង។”

For More Videos Amazing