ទីបំផុតការពិតត្រូវបានលាតត្រដាង ដោយរឿងនាង ខ្ញុង ចោទ នាយកៃ ដ ថាលួចចិញ្ចឹមស្រីនៅខាងក្រៅ គឺជារឿង…..(មានវីដេអូ)

កាលពី​ពេលថ្មីៗនេះ​ ប្រិយមិត្ត​ និងមហាជន​ជាច្រើន​ បាន​នាំគ្នា​មានចំងល់យ៉ាងខ្លាំង​អំពីរឿងរ៉ាវ​ដែលតារាកំប្លែងស្រី​ នាង​ ខ្ញុង​ បានបង្ហោះនូវ​វីដេអូ​មួយ​ ដោយបាននិយាយរៀបរាប់​អំពី​គ្រួសារ​របស់ខ្លួនមានស្រី​ ដែលមិនមែនជាការ​សប្បាយ​មួយ​ភ្លែត​នោះទេ​ ទេីបធ្វេីឲ្យ​នាង​មានការ​ខ្ពេីមរអាជាខ្លាំង​ដោយស្ទេីតែមិនហ៊ានដេកជាមួយនោះទេ។

ក្រោយពី​មានការ​រៀបរាប់បែបនេះរួចមក​ បានធ្វើឲ្យ​មហាជន​មានការចោទជាសំណួរថា​ តេីវាជារឿងពិត​ ឬមួយ​ជារឿងសម្តែង​? ឬក៏វាជារឿងមួយ​ ដែលជាអតីតរបស់​តារាកំប្លែង​ស្រីរូបនេះ​ ព្រោះតែ​នាង​បានទទួល​រងនូវភាព​មេម៉ាយ​អស់រយៈពេល​ជិត​ ១០ឆ្នាំ​ ទម្រាំ​តែបាន​ជួប​ជាមួយតារា​កំប្លែង​រួមទ្រនំ​ នាយ​កៃ​ ដ​ ក្នុង​ពេលនេះ​។

ដោយ​ឡែក​ នៅមុននេះ​បន្តិច​​ បេីតាម​ការ​ចេញមុខបំភ្លឺបកស្រាយតាម​រយៈ​នាយ​ កៃ​ ដ​ ស្វាមី​អ្នក​នាង​ ខ្ញុង​ បានឲ្យ​ដឹងថា​ រឿងដែលតារាកំប្លែង​នាង​ ខ្ញុង​ ធ្លាប់បាននិយាយនោះ​ គឺជារឿងដែលមិនពិតនោះទេ​ ដោយនេះគ្រាន់តែជា​ការ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​មួយ​ ដែលត្រៀមជិតនឹង​ចាក់​បញ្ចាំង​ទៀតផង។

សូមទស្សនាវីដេអូខាងក្រោម