បន្ទាប់ពី សាឡាត់ ស្រីឡាង បានដាក់ពាក្យបណ្តឹង ដោយទាមទារសំណងជំងឺចិត្ត ១០មុឺនដុល្លា រួចមក ស្រាប់តែអតីតប្រពន្ធម្ចាស់ផលិតកម្ម LD Picture បានឆ្លើយតបទៅវិញថា….

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងរួមមកហើយ អំពីជំលោះរឿងរបស់កញ្ញាសាឡាត់ ស្រីឡាង ហើយនិងអតីតប្រពន្ធ ម្ចាស់ផលិតកម្ម LD Picture ដែលកំពុងតែកក្រើកពេញក្នុងបណ្តាញសង្គមហ្វេសបុក ដោយខាងអតីតប្រពន្ធម្ចាស់ផលិតកម្ម LD Picture បាននិយាយហែកហួរ សាឡាត់ ស្រីឡាង យ៉ាងខ្ទីចខ្ទីតែម្តង។

ដោយឡែកយើងឃើញថា សាឡាត់ ស្រីឡាង គឺមិនឃើញតបត ទៅវិញនោះទេ ដោយរក្សាការស្ងៀមស្ងាត់។ ស្រាប់តែនៅថ្ងៃនេះ កញ្ញាសាឡាត់ ស្រីឡាង ក៍បានដាក់ពាក្យបណ្តឹង ទៅកាន់អតីតប្រពន្ធម្ចាស់ផលិតកម្ម LD Picture និងបានបង្ហោះសារថា «តាមពិតបើតាមចរិករបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។

តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគនិងកាត់ក្តីទាំងនោះមិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។

ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញនៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជិវិតរស់នៅ និងជិវិតសិល្បះរបស់ខ្ញុំតទៀតទៅ»។

ស្រាប់តែក្រោយមក ខាងអតីតប្រពន្ធម្ចាស់ផលិកម្ម LD Picture ក៍បានបង្ហោះសារ ឆ្លើយតបទៅវិញថា «អូនរវល់លក់ផ្ការកសុីសិន​ សន្សំលុយសងវា​ 100$ ខំជេវាអោយវាខ្មាសគេបុិននឹងហេីយ​ ! សម្បត្តិហែងយកពីអតិតប្តីអញបាន​ ផ្ទះបានលុយ​ បាន​ឡាន​ ហេីយអត់ស្កប់មក​ ទារអញ​ 10 មុឺនទៀត​ ! ចង់យកទាំងប្តី​ហេីយយកទាំងលុយអូនទៀត​ មីនឹងចង់អោយ​ ប្រវត្តិសាស្រ្តិ​ រឿងសាហាយប្តឹង​ អតិតប្រពន្ធ​ បានទៅលេីវាគេចងចាំ​ វាអត់ភ្លេចហេីយមេីលទៅ​ អាលូវទេីបលក់បាន​ 7000$ ខ្វះច្រេីនហាសទំរាំបាន​ 10 មុឺន​ហាសវេីយ.»៕

For More Videos Amazing