ក្នុងថ្ងៃទិវាបុណ្យនៃសេចក្តីស្រលាញ់ ហ៊ុន បញ្ញាបុត្រ (ចៅសម្តេច តេជោ) បានផ្តល់សេចក្តីស្រលាញ់ទៅកាន់….(មានវីដេអូ)
|លោក ហ៊ុន បញ្ញាបុត្រ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ ដែលលោកគឺជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកតែងតែដឹកដៃគូស្នេហ៏ កញ្ញា គីម ចន្ទបរមី ដែលជាតារាសម្តែង បង្ហាញមុខក្នុងសកម្មភាពភាពផ្សេងៗ។
ជាក់ស្តែង នៅមុននេះបន្តិច តាមរយៈគណនីហ្វេសបុករបស់លោក ហ៊ុន បញ្ញាបុត្រ បានបង្ហាញនូវទិដ្ឋភាពមនុស្សធម៌មួយ ចែកជូនទៅកាន់លោកតា លោកយាយ ដែលមានវ័យចាស់ជរា ជាមួយនឹងស្នាមញញឹម ក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ រួមជាមួយនឹងការរៀបរាប់យ៉ាងដូច្នេះថា៖
«14កុម្ភ: នៃសេចក្ដីស្រលាញ់ សុីក្លូ នៃក្ដីសង្ឃឹម ខ្ញុំបាទ សូមចែករំលែកក្ដីស្រលាញ់ ក្នុងថ្ងៃ 14កុម្ភះនេះ ជូនចំពោះ លោកតា លោកយាយ ជនពិការ ក៏ដូចជា លោកតាធាក់សុីក្លូរ ដែលមានវ័យចាស់ជរា អគុណចំពោះស្នាមញញឹម របស់លោកតា លោកយាយ និងក្ដីស្រលាញ់ ចំពោះចៅ នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ»។
សូមទស្សនាវីដេអូខាងក្រោម