រំភើបខ្លាំងណាស់ ក្នុងទិវាបុណ្យនៃសេចក្តីស្រលាញ់ ឧញ៉ាឡេង ណាវ៉ាត្រា បានចែកក្តីស្រលាញ់ ដោយលោក…..

ពិតជារំភើបចិត្ដខ្លាំងមែនទែន បើទោះជាមួយរយៈពេលខ្លីនេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មានរឿងមួយចំនួនកើតឡើង ដែលបណ្ដាលធ្វើអោយ រូបលោក មានភាពមិនសប្បាយចិត្ដយ៉ាងណា ក៏ដោយ ក៏រូបលោក នៅតែបន្ដសកម្មភាពមនុស្សធម៌ នៅក្នុងសង្គមមួយនេះ នឹងបង្ហាញពីភាពមិនក្រអឺតក្រទោមថែមទៀតផង។

ជាមួយនឹងគ្នានេះដែរ ក្នុងថ្ងៃនេះ គឺជាទិវាបុណ្យនៃសេចក្ដីស្រលាញ់ បើទោះបីរូបលោក មានភាពមមាញឹកទៅនឹងមុខជំនួញ ការរកសុីរបស់លោកខ្លាំងយ៉ាងណាក៏ដោយ ក៏រូបលោក បានឆ្លៀតពេលវេលាដ៏មានតម្លៃរបស់លោក ចែករំលែកក្ដីស្រលាញ់ និងធ្វើបុណ្យទៅកាន់មនុស្សចាស់ និងអ្នកខ្វះខាតមួយចំនួនផងដែរ។

ទទឹមនឹងគ្នានេះដែរ មុននេះបន្ដិចរូបលោក បានបង្ហោះនៅលើគេហទំព័រ ហ្វេស ប៊ុកផេករបស់លោក ដែលមាន
ឈ្មោះថា Leng Navatra ឡេង ណាវ៉ាត្រា ដែលបង្ហាញពីទិដ្ឋភាព រូបលោកនាំយកអំណោយ នឹងថវិកាមួយចំនួនជូនទៅកាន់ អ៊ុំស្រីម្នាក់ ដែលរូបលោកបានសរសេរថា៖”អ្នកម៉ែគាត់បានបាត់ អត្តសញ្ញាណប័ណ្ណនិងសំបុត្រ

ពេទ្យក្រីក្រ ពេលជិះតុកតុកមកពេទ្យ ខ្ញុំនិងអភិបាលស្រុកជួយសំរួលធ្វើអោយគាត់វិញ ក្នុងឱកាសបុណ្យនៃក្ដីស្រលាញ់ 14កុម្ភៈ កូនសូមចែកក្ដីស្រលាញ់ នឹងជូនសំភារៈ ជាមួយថវិកាខ្លះជូនអ្នកម៉ែ ទុកដោះទាល់បានខ្លះ។ យើងរួមគ្នាជួយសង្គមយើង រូបភាពប្រៀបបានជាកញ្ចក់សម្រាប់ ជួយជំរុញអោយមានការ ធ្វើអំពើល្អកាន់តែច្រើន”។

For More Videos Amazing