Update: មកដល់ពេលនេះ​ កញ្ញា​ សាឡាត់​ ស្រី​ឡាង​ បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​ អតីត​ប្រពន្ធ​មម្ចាស់ផលិតកម្ម​ LD Picture ហេីយ​ ដោយទាមទារ​សំណង​ជំងឺ​ នូវទឹកប្រាក់ចំនួន…

កាលពី​ម្សិលមិញ​នេះ​ អតីត​ប្រពន្ធ​ របស់​ម្ចាស់​ផលិតកម្ម​ LD Picture បានធ្វេីការ​បកអាក្រាត​ អំពី​រឿងដ៏​អាម៉ាស់​មួយ​ ទាក់ទង​នឹង​តារា​សម្តែង​ សាឡាត់​ ស្រីឡាង​ ជា​មួយ​លោក​ លៀក​ លីដា​ បានធ្វើឲ្យ​កក្រើក​ ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ និងមានការ​រិះគន់​ជាច្រើន​ពី​សំណាក់​មហាជន​ជាច្រើន​ផងដែរ​។

ដោយឡែក​ ចំពោះ​រឿង​រ៉ាវ​ខាង​លើ​នេះ​ ក្រោយ​ពី​មានការទម្លាយជា​ហូរហែមក​នោះ​ ពេលនេះ​ តារា​សម្ដែង​កញ្ញា​សាឡាត់​ ស្រី​ឡាង​ ដែលទទួលរងនូវ​ពាក្យ​ប្រមាថនោះ​ ដែលនៅមុនេះ​បន្តិច​ នាងបាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ហេីយ​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ១០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​របស់​កញ្ញា​ សាឡាត់​ ស្រី​ឡាង​ ក៏បាន​ធ្វើ​ការ​បញ្ជាក់​ទៀត​ថា៖​ «តាមពិត​ បើតាមចរិករបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពី​ ដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នា​ ជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបត​ មិនមែនជាដំណោះស្រាយ​ មួយដ៏ល្អទេ​ ដោយសារតែអ្នក​ ដែលចូលរួមវិភាគ​

និងកាត់ក្តីទាំងនោះ​ មិនមែនជាតុលាការ​ ដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯង​ មកដាក់តាំងបង្ហាញជាសាធារណៈ​ ដើម្បីឲ្យប្រជាជនបានឃើញ​ តែប៉ុណ្ណោះ។ ដូចនេះ​ ខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់​ ដើម្បីជួយរកដំណោះស្រាយមួយ​ ដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញ​

នៅពេលដែលបងឈប់បន្តបំភ្លៃ​ បរិហារកេរ្តិ៍ខ្ញុំ​ ដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ​ ដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំង​ លើភ្លើងទៀតទៅ សូមឈប់បន្តរំខាន ជីវិតរស់នៅ និងជិវិតសិល្បះ​ របស់ខ្ញុំតទៀតទៅ»។

For More Videos Amazing