ក្តៅៗ! ទីបំផុត សាឡាត់ ស្រីឡាង បានសម្រេច ដាក់ពាក្យបណ្តឹង ទៅកាន់ អតីតប្រពន្ធម្ចាស់ផលិតកម្ម LD Picture ហើយ ដោយនាងបាននិយាយថា….

ប្រិយមិត្ត​ និងមហាជន​ជាច្រើន​ ប្រាកដ​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ​អំពី​រឿងកំពុងតែផ្ទុះកក្រេីក​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ ទាក់ទង​នឹងការទម្លាយ​នៃរឿង​អាក្រាត​របស់​អតីត​ប្រពន្ធ​ លោកលៀក​ លីដា​ ម្ចាស់​ផលិតកម្ម​ LD Picture ដែលបានលួចលាក់បង្កាត់​ភ្លើង​ស្នេហ៍​ ​ជាមួយ​តារា​សម្ដែង​ សាឡាត់​ ស្រីឡាង​។

ដោយឡែក​ ក្រោយពី​រឿង​នេះ​បានផ្ទុះឡេីង​អស់​មួយរយៈ​ពេលនោះ​ ពេល​តារា​សម្ដែង​កញ្ញា​ សាឡាត់​ ស្រី​ឡាង​ បានសម្រេចធ្វេីការ​ដាក់ពាក្យ​បណ្តឹង​ហេីយ​ ដោយបានរៀបរាប់ថា៖​ «តាមពិត​ បើតាមចរិករបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពី​ ដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នា​ ជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបត​ មិនមែនជាដំណោះស្រាយ​ មួយដ៏ល្អទេ ដោយសារតែអ្នក​ ដែលចូលរួមវិភាគ​

និងកាត់ក្តីទាំងនោះ​ មិនមែនជាតុលាការ​ ដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯង​ មកដាក់តាំងបង្ហាញជាសាធារណៈ​ ដើម្បីឲ្យប្រជាជនបានឃើញ​ តែប៉ុណ្ណោះ។ ដូចនេះ​ ខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់​ ដើម្បីជួយរកដំណោះស្រាយមួយ​ ដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញ​

នៅពេលដែលបងឈប់បន្តបំភ្លៃ​ បរិហារកេរ្តិ៍ខ្ញុំ​ ដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ​ ដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំង​ លើភ្លើងទៀតទៅ សូមឈប់បន្តរំខាន ជីវិតរស់នៅ និងជិវិតសិល្បះ​ របស់ខ្ញុំតទៀតទៅ»។

For More Videos Amazing