ក្រោយពីផ្ទុះរឿង អតីតប្រពន្ធម្ចាស់ផលិតកម្ម LD Picture ថា សាឡាត់ ស្រឡាង ដណ្តើមប្តីគេ ស្រាប់តែភរិយា ឧញ៉ា ឌួង ឆាយ បានពោលពាក្យថា…..

យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកមួយឈ្មោះថា Deth Malina ដែលគ្រប់គ្នាស្គាល់រួចមកហើយ ដែលអ្នកនាងគឺជា ប្រពន្ធរបស់លោក ឧកញ៉ា ចិត្ដធម៌ ឌួង ឆាយ។ ជាមួយនឹងគ្នានេះដែរ កាលពីម្សិលមិញនេះ គាត់បានសរសេរពាក់ព័ន្ធទៅនឹងមនុស្សស្រីម្នាក់ បានប្រើប្រាស់គ្រប់ល្បិច ដើម្បីទាក់មនុស្សប្រុសធ្វើជារបស់ខ្លួន។

ដោយនៅក្នុងអត្ថបទមួយនោះដែរ អ្នកនាងបានសរសេរ ពីអត្ថន័យ និងខ្លឹមសារថា៖”មនុស្សស្រីល្អរឺអាក្រក់មិនមែនលេីរូបសម្បត្តិខាងក្រៅសំខាន់មានចរិយាមាយាទត្រឹមត្រូវចេះដឹងត្រូវរឺខុសមិនមែនចូលចិត្តតែរបស់គេមានម្ចាស់ហេីយដេីម្បីទាក់ប្រេីគ្រប់ល្បិចគ្រប់យំាងមកធ្វេីជារបស់ខ្លួន ដែលរបស់នោះមានម្ចាស់ហេីយ អ្នកបាន

របស់នោះហេីយមិនយូរទេនិងមានមនុស្សរបៀបអន់ចរិកដូចអ្នកនិងដណ្តេីមរបស់នោះពីអ្នកវិញបានដូចគ្នា ព្រោះអ្នកជាប្រភេទចូលចិត្តរបស់មានម្ចាស់ សំបូរណាស់ស្រីប្រភេទចឹងអីលូវចង់ខ្លាចBefore sleep lol hehe any way my lovely dress from The Editor’s Market Cambodia theeditorsmarketkh dethmalina” ។

គួរបញ្ជាក់ផងដែរថា ចំពោះអត្ថន័យក្នុងអត្ថបទ ដែលអ្នកនាង បានសរសេរកាលពីម្សិលមិញនេះ យើងនៅមិនទាន់ដឹងថា អ្នកនាងចង់សំដៅ ទៅកាន់បុគ្គលណាម្នាក់នៅឡើយទេ។ ប៉ុន្ដែយើងក៏ឃើញថា ការឆ្លើយតបខមិនរបស់អ្នកនាង ជាមួយ កញ្ញា Sonita Mako ដោយបានសរសេរថា៖”ខ្ញុំពិតជាអាណិតរឿងអតីតកាល របស់នាងខ្លាំងណាស់ ប៉ុន្ដែនាងមានសំណាងល្អណាស់ ដែលអ្នកអាចរឹងមាំ ហើយអាចឈ្នះរាល់អ្វី ដែលបានកើតឡើងពេលនេះ ហើយអ្វីៗដែលអាក្រក់ក៏បានចាកឆ្ងាយទៅបាត់ហើយ អ្នកត្រូវតែមានភាពរឹងពឹងច្រើនជាងនេះ ដើម្បីកូន”។

For More Videos Amazing