ពិតជាប្រហើនណាស់ រស់នៅលើទឹករបស់គេសោះ បែរជាហ៊ានវ៉ៃម្ចាស់ទឹកដី! អ្នកបកប្រែភាសារបន្ត ជនជាតិកូរ៉េម្នាក់ ស្ទុះមកក្របួចកអាវ ហើយវាយមគ្គុទ្ទេសខ្មែរ បកប្រែភាសាចិន ចំនួនពីរដៃ កណ្តាលមុខ ព្រោះតែ…

យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកមួយឈ្មោះថា Tian Qiang បានប្រាប់អោយដឹងថា៖”ប្រាសាទតាព្រហ្ម៖ កាលពីថ្ងៃទី០៩-០២-២០១៩ វេលាម៉ោង០៩:៤៥នាទី មានអ្នកបកប្រែភាសារបន្ត ជនជាតិកូរ៉េម្នាក់ ធ្វើការបកស្រាយ ប្រវត្តិសាស្ត្រ ក្នុងប្រាសាទតាព្រហ្ម ត្រង់ចំណុច ប៉មកណ្តាលប្រាសាទដែលជាកន្លែងតម្កល់ រូបព្រះពុទ្ធប្រាជ្ញាបារមីតា ដែលតំណាងជាព្រះមាតា របស់ស្តេច ជ័យវរ័្មនទី៧ (ម្ចាស់ក្សត្រីចូឌាមុនី)ដែលការ បកស្រាយរបស់គាត់ប្រើ រយៈពេលយូរ

ពេក ទើបមគ្គុទ្ទេសក៍ ភាសាចិនដែលឈររង់ចាំ នៅក្បែរនោះ សួរទៅគាត់ថានិយាយចប់រឺនៅ? និយាយអីយូម្លេះ ? ស្រាប់តែជនជាតិកូរ៉េ ម្នាក់នោះស្ទុះមកក្របួចកអាវ ហើយវាយមគ្គុទ្ទេស ក៍ភាសាចិននោះពីរដៃ កណ្តាលមុខ ទើបធ្វើអោយជម្លោះនោះកើតឡើង រហូតឈានដល់ការប្តឹងផ្តល់គ្នានៅប៉ុស ប៉ូលិស អន្តោប្រវេសន៍ខេត្តសៀមរាប។

រឿងរ៉ាវត្រូវបាន បញ្ចប់នៅរសៀលថ្ងៃទី១០ ដែលភាគីកូរ៉េព្រមសងសំណង តាមការទាមទាររបស់ ជនរងគ្រោះ និង ធ្វើលិខិតសុំទោសមគ្គុទ្ទេសក៍ ភាសាចិនជាសាធារណៈ ហើយសន្យាមិនអោយកើតមាននៅថ្ងៃក្រោយទៀត។
ខ្លួនជាជនជាតិដ៏ទៃមកប្រកអាជីព លើទឹកដីគេហើយ ហ៊ានលើកដៃវាយម្ចាស់ស្រុកទៀត ពិតជាគ្មានវប្បធម៌អីបន្តិចមែន(និយាយទៅ ជនជាតិកូរ៉េនេះមិនដែល ចេះអោនក្បាលគោរពម្ចាស់ទឹកដីអីទេ វាមើលងាយខ្មែរយើងណាស់ វាយកលុយមកគៀប សង្កត់បុគ្គលឹក ខ្មែរយើងណាស់ ទំរាំបានលុយវាម្តងៗវេទនាទាំងកាយ ទាំងចឹត្ត)។

ប្រជាជនខ្មែរព្រមទាំង មគ្គុទ្ទេសក៍ក្នុងខេត្តសៀមរាប សម្តែងការមិនពេញចឹត្តនិង ការដែលអនុញ្ញាត អោយជនជាតិកូរ៉េមកបកប្រែបន្តហើយធ្វើការ បកស្រាយប្រវត្តិសាស្រ្តក្នុងតំបន់អង្គរ ដែលប្រើមគ្គុទ្ទេស ក៍ជនជាតិខ្មែរអោយ ដើរអម មើលទៅដូចជា មគ្គុទ្ទេសក៍ខ្មែរដែលក្រសួ ខំបណ្តុះបណ្តាលចេញមកនោះ គ្មានគុណដំលៃអ្វីបន្តិចសោះ។

បើតាមខ្ញុំគិត មគ្គុទ្ទេសក៍ខ្មែរ ដែលដើរអមកូរ៉េគាត់ មិនចង់ធ្វើទេ តែពួកគាត់ ក៏គ្មានជម្រើសដែរ មិនធ្វើច្បាស់ជា ដាច់បាយហើយ បើធ្វើទៅវាប៉ះពាល់ ដល់កម្រឹតវប្បធម៌ ខ្លួនឯង និង ត្រូវបានជនរួមជាតិហៅ គាត់ថាជាមគ្គុទ្ទេសក៍អម ហើយនៅតាមប្រាសាទនី មួយៗពុំសូវមានមគ្គុទ្ទេសក៍ ផ្សេងៗមកនិយាយលែងជាមួយ ពួកគាត់ទេ ពួកគាត់ ដូចជាកន្តោចកន្តែងម្នាក់ឯង គ្មានមិត្តគ្មាន ភ័ក្រនិយាយលែងតាមប្រាសាទដូចគេ។ តើបងប្អូនដឹងទេ ពេលពួកគាត់ស្តាប់លឺពាក្យ នេះតើអារម្ភណ៍ គាត់នឹងគិតដូចម្តេច។ គ្មានអ្នកណាយល់ពីអារម្ភណ៍ពួកគាត់ទេ។ អត្ថបទ tian qiang”។

For More Videos Amazing