ក្ដៅៗ!!! ចំពោះរឿងជនជាតិកូរ៉េ ត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងបំផុតនោះ ក្រោយមកភរិយាជាខ្មែរ បានប្រទះឃើញរថយន្ដរបស់ប្ដី ទៅអ្នកផ្សេងជិះទៅវិញ ពេលនេះសមត្ថកិច្ចបានធ្វើការបកស្រាយថា…

ក្រោយពីផ្ទុះរឿង ជនជាតិកូរ៉េម្នាក់ ត្រូវបានស្លាប់យ៉ាងអាថ៍កំបាំងបំផុត ហើយភរិយាជាខ្មែរ ដើររកខ្វែងដៃខ្វែងជើង ព្រមទាំងបានដាក់ពាក្យបណ្តឹងគ្រប់កន្លែង អរយៈពេលជាង៣ ខែ ស្រាប់តែ ប្រទះឃើញរថយន្ដ ដែលប្តីជិះ ទៅនៅអ្នកផ្សេងទៅវិញ ដែលត្រូវបានគេ ដឹងថា ឡាន Landcruiser 2016 សេរីទំនើបនេះ ត្រូវបានតុលាការ យកទៅរក្សាទុក រងចាំស្រាវជ្រាវរក សាច់ញាតិ ក្រុមគ្រួសារ ខាងជនជាតិកូរ៉េនោះមកទទួល។

ដោយឡែកតាមរយៈគេហទំព័រ ហ្វេស ប៊ុកផេក PHNOM PENH Police Commissariat បានបង្ហោះប្រាប់ពីដំណឹង នឹងធ្វើការបកស្រាយមុននេះបន្ដិច ដោយមានខ្លឹមសារថា៖“តាមការស្នេីសុំរបស់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា​ មកក្រសួងមហាផ្ទៃអំពីការទទួលស្គាល់ថា​សាកសពដែលសមត្ថិកិច្ចរកឃេីញ​ គឺពិតជាឈ្មោះPark Young Kwang

របស់ជនជាតិកូរ៉េនោះមែន​ ហេីយស្ថានទូតកូរ៉េ​ បា​នស្នេីសុំរថយន្តដែលជារបស់សាកសពនោះ​ យកអោយកូនឈ្មោះ​ Park In Wook ប្រគល់អោយកូន​ ដូច្នេះសមត្ថកិច្ចតាមរយះក្រសួងមហាផ្ទៃ​ បានប្រគល់រថយន្តខាងលេីទៅអោយកូនរបស់សពដែលជាជនជាតិកូរ៉េតាមរយះការស្នេីសុំរបស់ស្ថានទូតកូរ៉េរួចហេីយ។

ដោយឡែកចំពោះរថយន្តខាងលេី​ សមត្ថកិច្ច​ និងស្ថានទូតកូរ៉េ​ បានប្រគល់ជាក់ស្តែងទៅអោយកូនរបស់សពរួចហេីយ​ ហេីយការដែលឃេីញរថយន្តចរាចរណ៍នៅលេីផ្លូវសាធារណ:​ គឺដោយសារកូនរបស់ជនជាតិកូរ៉េ បានយកទៅចាត់ចែងបន្ត​ ហេីយការចាត់ចែងនោះ​ ជាសិទ្ធិរបស់កូនគាត់”។

For More Videos Amazing