ក្រោយពីលោក ផែង​ វណ្ណៈ និយាយថាអោយ ឧកញ៉ា ឡេង ណាវាត្រា ស្រាប់តែលោកឆ្លើយតបវិញថា (មានវីដេអូ)

កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ ពាក់​ព័ន្ធ​នឹង​រឿង​ មីល្ពៅ​ខ្មែរ​ នៅ​ខេត្ត​បាត់ដំបង​ ដែលល្បីកក្រេីក​ទូទាំង​ប្រទេស​ ក្រោយ​ពី​បុរស​ម្នាក់​ឈ្មោះ​ គិម​ វ៉ាង​ អាយុ​ ២៥ឆ្នាំ​​ បាន​ធ្វើការ​ស្រាវជ្រាវ​អស់រយៈពេល​ ២ឆ្នាំ​ និងទទួលបាន​នូវ​ជោគជ័យ​ហេីយនោះ​ បានធ្វើឲ្យ​មហាជន​ខ្មែរ​មាន​ការ​កោតសរសើរ​ និង​អបអរសាទរ​ជាខ្លាំង​។

ដោយ​ឡែក​ ក្រោយពី​ម្ចាស់​មីល្ពៅ​ខ្មែរ​ បានធ្វេី​ការ​បដិសេធ​ ចំពោះ​ការ​វិនិយោគ​រួចមក​ ក៏ត្រូវបាន​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បានចេញមុខ​ផ្តល់​ជាយោលបល់​ និងថែមទាំងបាន​ផ្តល់​ជា​ការ​ឧបត្ថម្ភ​ចំនួន​ ១០០០ដុល្លារ​ ដល់​ម្ចាស់​មីល្ពៅ​ខ្មែរ​ ដេីម្បី​ទិញ​ម៉ាស៊ីន​ផលិត​មី​ ក្នុង​គោល​បំណង​ជួយពង្រឹង​អាជីវកម្ម​ផលិត​ផល​របស់​ខ្មែរ​ផងដែរ​។ ជាមួយ​គ្នា​នេះ​ដែរ​ ស្រាប់តែ​មាន​ការ​ភាន់ច្រលំជាច្រេីនទៅលេីរឿង​វិនិយោគ​នេះ​ ដោយលោក​ផែង​ វណ្ណៈ​ បាន​ប្រតិកម្ម​ទៅកាន់​ឧកញ៉ា​ម្នាក់​ ក្រោយមក​លោក​ឧកញ៉ាឡេង​ ណាវ៉ាត្រា​​ ក៏បានចេញ​មុខ​បកស្រាយ​ និងបានរៀបរាប់ថា៖​

«សូមគោរព សំពះជំរាបសួរ ដោយកាគោរពបំផុត​​ ខ្ញុំបានឃើញបងនិយាយប៉ុន្មានម៉ាត់ ធ្វើអោយប្អូនតូចចិត្តបំផុត ប្រសិនកានិយាយនេះ បងប្រុសនិយាយសំដៅមកលើប្អូន។ ខ្ញុំសូមទទួលពាក្យថា ខ្ញុំជាពលករ តែមិនទទួលដាច់ខាត​ពាក្រថាខ្ញុំកញ្ចះគេ ព្រោះពួកខ្ញុំ​ យកកំលាំង​ ទៅដោះដូលុយ និងមានសិទ្ធស្មើគ្នា​ នៅប្រទេសគេ ហើយក៍ ដើម្បីគ្រួសា​ និងចូលរួមជួយអភិវឌ្ឈប្រទេស​ របស់យើងដែរ។​

ពាក្រថាខ្ញុំភ្លេចកំណើត​ តើខ្ញុំភ្លេចកន្លែងណា ខ្ញុំធ្វើបុណ្យរាល់ឆ្នាំហ្នឹង ថែមទាំងបានជូនអំណោយ​ ក្នុងស្រុកកំណើតជាប្រចាំ ហើយជួបមនុស្សចាស់​ ជាពិសេសបង​ ខ្ញុំតែងតែលើកដៃសំពះ បងភ្លេចហើយឬ​ ខ្ញុំលើកដៃសំពះបង​ ពេលវីដេអូ​ call ដៃម្ខាងកាន់ទូរស័ព្ទ​ ដៃម្ខាងសំពះ ហេតុអ្វីបងដៀលខ្ញុំទៅរួច​ ប្អូនមិនយល់ កន្លែងណាខ្ញុំក្រអើតក្រទម បងជួយពន្យល់ប្អូនផង។

ខ្ញុំក៏ស្អប់ពាក្រថា​ ភ្លេចកំណើតដែរ បងសួរអភិបាលរងស្រុកបាភ្នំ ទៅ តើខ្ញុំជួយអ្វីខ្លះ? ហេតុអ្វីបងប្រើពាក្រថា​ ខ្ញុំភ្លេចកំណើតបែបនេះ នេះជាលើកទីមួយហើយ​ បងដៀលខ្ញុំបែបនេះ​ ទោះឪពុកខ្ញុំ​ ក៍គាត់មិនដែលដៀលខ្ញុំ​ បែបនេះដែរ។ កង់កញ្ចាស់​ ខ្ញុំគ្មានជិះមែន​ ពីមុនពិតជាអត់ណាស់ តែអីឡូវធ្វើសំណង់​ ក៏ទិញម៉ូតូជិះបានដែរ​ មិនដូចដាក់ទំនាយពេកទេ បងកុំស្អប់ប្អូនពេក បងថាខ្ញុំចង់ល្បី ដោយសារជួយគេ​ ខ្ញុំទទួល តែខ្ញុំគិតថា​ ប្រហែលប្រសើរជាងចង់ល្បីដោយមិនបានជួយ។

ពិតមែនហើយបង​ ខ្ញុំប្រវត្តិអ្នកក្រ ហើយទៅថ្ងៃមុខ​ គ្មានអ្នកណា​ អាចមើលដឹងទេថា​ ក្រឬយ៉ាងណាដែរ បងនិយាយត្រូវ។ តែសូមបងកុំដាក់ទំនាយ​ អោយខ្ញុំអី ខ្ញុំក៍ចង់ធូធាដែរ​ ព្រោះខ្ញុំលំបាកច្រើនហើយ ត្រូវជួយគ្រួសារ បងប្អូនច្រើននៅស្រុកយើង​ ព្រោះពូជខ្ញុំអ្នកក្រស្រាប់ហើយ និងជួយសង្គមខ្លះ មួយទៀត​ ខ្ញុំក៍មិនដែលគិតថា​ ខ្ញុំអ្នកមានដែរ​ បងយល់ច្រលំហើយ​ ខ្ញុំធ្វើការរកពេលសំរាកគ្មាន។

គឺប្រៀបដូចជាបងអញ្ចឹង​ ពីមុនបងធ្វើការអ្វី អីឡូវបងធ្វើអ្វីមានតែបងទេ​ ទើបដឹងច្បាស់ គ្មាននណា​ ចង់មានកំហុស​ ឬចង់ខ្វះសមត្ថភាពឡើយ អ្វីៗប្រែប្រួលគ្រប់ពេល​ ខ្ញុំក៍បានត្រៀមចិត្ពខ្លះដែរ​ ខ្ញុំមិនដែលគិតថា​ ខ្ញុំជោគជ័យរហូតទេ​ ជាអ្នកមានអ្វីទេ។ ខ្ញុំសូមបញ្ជាក់ប្រាប់បង​ ខ្ញុំមិនបានសូមមីល្ពៅវិនិយោគទេ បងច្រលំមនុស្សហើយ បងជួយពិនិត្យឡើងវិញផង។

ហើយរឹតតែមិនចង់បានចំនេញ​ពីគាត់ ម្យ៉ាងទៀត ក៍មិនបានខឹង​ និងប្អូនប្រុសមីល្ពៅដែរ លុយខ្ញុំជួយ 1000$​ នេះបើគាត់គិតថា​ តិចមិនមកយក ខ្ញុំទុកជួយអ្នកផ្សេងក៍បាន បើដឹងថាខ្ញុំជួយហើយ​ ខ្ញុំទទួលអារម្មណ៍ឈឺចាប់បែបនេះ ខ្ញុំមិនជួយល្អជាង។ តែបើខ្ញុំសសេរខុសកន្លែងណា​ សូមបងប្រុស​ និងបងប្អូនទាំងអស់​ អភ័យទោសអោយខ្ញុំផង​ ព្រោះខ្ញុំរៀនបានតិច។

ប្អុនសូមរាយការណ៏ជំរាបជូនបង កាលពីសប្ដាហ៏មុន​ មានមិត្តភក្តិ​ Vj ALaskoo គាត់ស៊ែប្អូនប្រុសធ្វើមីល្ពៅ​ អោយខ្ញុំជួយ​ ហើយខ្ញុំក៏សួថា​ ជួយដោយវិធីណា មិត្តភក្តិនៅក្នុងហ្វេសបុក ក៍តបថា​ ជួយវិនិយោគ ខ្ញុំក៍ប្រាប់វិញថា ចឹងអោយគាត់ទាក់ទងមក។ ក្រោយមក​ ស្រាប់ហ្វេសបុកឈ្មោះ​ មីល្ពៅទាក់ទងមក ពេលនោះខ្ញុំឃើញពត៍មានគេផ្សាយថា​ មានលោកឧកញ៉ាម្នាក់គេ​ ជួយហើយខ្ញុំឆ្ងល់ ខ្ញុំសួថា(ចុះលឺថាមានគេជួយហើយនោះ)​

ព្រោះខ្ញុំមិនចង់លូកដៃទៀតទេ តែគាត់ថា​ មិនទាន់បានទេ ខ្ញុំនឹកស្មានថា​ គាត់ចង់បានយោបល់​ និងកាជួយជ្រោមជ្រែងចង់វិនិយោគ ពេលនោះគាត់និយាយថា​ គាត់មិនវិនិយោគ​ ខ្ញុំមានអារម្មណ៏ឆ្ងល់ ចឺងគាត់ទាក់ទងមកខ្ញុំធ្វើអ្វី ហើយខ្ញុំក៍សួទៀត​ តែគាត់មិនតប ខ្ញុំមិនគិតអ្វីដែ។ បន្ទាប់មក​ ខ្ញុំឃើញគាត់ live ថាគេអោយគាត់​២០%​ ឬ៣០% គាត់ធ្វើមិនបាន គាត់ថាគាត់មិនវិនិយោគ ខ្ញុំមានអារម្មណ៍​ ស្ដាយជំនួសគាត់។ ខ្ញុំស៊ែរផុសបញ្ចេញមតិ ក្នុងន័យឆ្ងល់ ហើយក៏ដូចជាកាអោយយោបល់ ព្រោះខ្ញុំ​ chat​ ចុងក្រោយគាត់មិនតប ។​ តែរឿងពិត កាសំរេចចិត្តលើគាត់ដដែល​ តើខ្ញុំមានសិទ្ធអី?

តែក្រោយមក​ ទើបខ្ញុំដឹង​ បងLong Sokiry ប្រាប់ថាគាត់ចង់អោយយើង​ ជួយជាលុយខ្លះ​ មិនមែនជួយវិនិយោគទេ ចឹងខ្ញុំក៏យល់ ខ្ញុំប្រាប់ទៅបងគិរីថា​ ខ្ញុំជួយ​ ៥០០ ព្រោះបើដាក់ទៅគាត់ផ្ទាល់​ ខ្លាចថាខ្ញុំមើលងាយគាត់ តែបង​ Long Sokiry​ គាត់មិនតប ខ្ញុំគិតថា ប្រហែលគាត់រវល់។ ស្រាប់តែមានគេ ស៊ែរ ម៉ាស៊ីន តំលៃ​ ៣៨០០ ខ្ញុំក៍ស៊ែរូបម៉ាស៊ីននឹងទុក ហើយជួយ​ ១០០០តែម្ដងទៅ ព្រោះម៉ាស៊ីនធូថ្លៃដែរ ខ្លាចគាត់មិនហ៊ានទាក់ទងមកខ្ញុំ ម្យ៉ាងខ្ញុំរវល់​ ក៏អោយទាក់ទងមកជំនួយការខ្ញុំវិញ​ ព្រោះបងគិរីក៍មិនតប។

កន្លែងណា​ ដែលបងគិតថា​ ខ្ញុំចង់វិនិយោគជាមួយគាត់​ ហើយចង់ចំនេញពីគាត់ ហើយខ្ញុំក៍មិនបានខឹងគាត់ដែរ​ ខ្ញុំមានរូបភាព​ ជូនបងមើលបងមើលចុះ បញ្ចាក់ថាខ្ញុំមិនបានចង់វិនិយោគ ទាញរកផលចំនេញ​ ណាមួយឡើយ ខ្ញុំឃើញគេចុះផ្សាយថា​ ខ្ញុំប្រត្តិកម្ម ខ្ញុំក៍លុបខ្ញុំស៊ែរចេញ k01 ប្រាប់ខ្ញុំ​បុស្តិ៍វិទ្យុថាអោយខ្ញុំក៍ខ្ញុំទ្រាំ​ ខ្ញុំគិតថាតិចទៀត​ គឺសាបហើយ តែបងបែជាដាក់មកធ្ងន់ពេក មិនស្មានថា​ មនុស្សដែលខ្ញុំគោរព​ ដៀលខ្ញុំបែបនេះសោះ ខ្ញុំមិនចង់ឈ្នះចាញ់អ្វីទេ​ តែមិនចង់អោយបង​ ឬបងប្អូនក្នុង​ facebook​ យល់ច្រលំលើប្អូន។

តាមពិតបង​ ជាមនុស្សខ្ញុំគោរព ហើយលឺថា​ នៅជិតស្រុកកំណើតខ្ញុំទៀត លឺល្បីថាបង​ នៅបឹងព្រះ ចំណែកខ្ញុំនៅត្រពាំងសាលា បើខ្ញុំសសេរខុសកន្លែងណា​ សូមបងប្រុស​ និងបងប្អូnទាំងអស់អភ័យទោសអោយខ្ញុំផង ព្រោះខ្ញុំរៀនបានតិចសូមទុកផ្លូវអោយប្អូនរស់ផងបងកុំធ្វើអោយគេស្អប់ប្អូនអីខ្ញុំគ្មានបំនងអាក្រក់អ្វីទេ។ video របស់ បងវែងសូមទោសខ្ញុំកាត់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing