អុញនោះ​! ថ្ងៃ១៤​ កុម្ភៈ​ ខាងមុខនេះ​ ក្រសួង​ចំនួន​ ៣ស្ថាប័ន​ បានចេញ​សេចក្តី​អំពាវនាវ​ និងទប់​ស្កាត់​ ចំពោះ​គូស្នេហ៍​ដែលបាន…

នៅសល់តែ​ប៉ុន្មាន​ថ្ងៃខាងមុខទៀតទេ​ ទិវាបុណ្យ​នៃ​ក្តី​ស្រលាញ់​ (Valentine’s Day) ថ្ងៃ​ទី១៤​ កុម្ភៈ​ បានជិតឈានចូលមកដល់ហេីយ​ ក្នុងនោះដែរ​ ប្រទេសកម្ពុជា​យេីង​ ក៏បានទទួលរងឥទ្ធិពល​ ក្នុងការចូលរួមអបអរ​ក្នុង​ពិធី​បុណ្យ​នេះ​ផងដែរ​ បេីទោះបីជា​ពិធីនេះ​ មិនមែនជា​ពិធី​បុណ្យ​ប្រពៃណី​របស់​ខ្មែរ​ផងនោះ​ ។

ជារៀងរាល់ឆ្នាំ​ នៅ​ថ្ងៃទី១៤​ ខែកុម្ភៈនេះ ​យេីង​សង្កេត​ឃើញ​ថា​ ផ្កាកូលាប និង​កាដូ​អនុស្សាវរីយ៍​ ត្រូវ​បាន​ដាក់​លក់ជាច្រេីន​ ​នៅតាម​ដងមហាវិថីនានា ក្បែរសាលារៀន និង​តាម​កន្លែង​ដែល​យុវវ័យ​ និយម​ដើរកម្សាន្ត​មួយ​ចំនួន​ ជា​ពិសេស​នៅក្នុង​ផ្សារ​ទំនើប​តែម្តង​ មិនតែប៉ុណ្នោះ​ថែម​ទាំង​មានការ​រៀបចំ​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​នៃក្តី​ស្រលាញ់​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​នេះ​ដែរ​ ត្រូវ​បាន​យុវវ័យខ្មែរ​មួយ​ចំនួន បានយល់ថា​ ជា​ថ្ងៃនៃក្តីស្រលាញ់ ដែល​មាន​ន័យ​សំដៅ ដល់​ការ​បង្ហាញនូវ​ ភក្តីភាព​ស្នេហា រវាង​គូស្នេហ៍​ ចំពោះគ្នា ទៅវិញ​ទៅមក​ តាម​រយៈការ​ទិញ ផ្កាកូលាប វត្ថុអនុស្សាវរីយ៏ ឬចំណាយ​ពេល​វេលាដេីម្បី​នៅ​ជិត​គ្នា។

ដោយឡែក​ ក្រោយពី​មានការ​មេីលឃេីញបែបនេះរួចមក​ ក្រសួង​ចំនួន​ ៣ស្ថាប័ន​ ដូចជា​ ក្រសួង​កិច្ច​ការ​នារី​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ក្រសួង​អប់រំយុវជន​និង​ កីកា​ ក៏បានចេញ​សេចក្តី​អំពាវនាវ​ និងទប់​ស្កាត់​ ចំពោះ​គូស្នេហ៍​ដែលបាននាំគ្នា​ទៅកាន់​ផ្ទះ​សំណាក់​ ឬក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​ផងដែរ​ ។

For More Videos Amazing