ដំណឹងល្អសម្រាប់មន្ត្រីរាជការ! មន្ត្រី​រាជការ​ទាំងអស់ ដែលបានចំណាយលុយ ក្នុងការព្យាបាលជំងឺ ទឹកនោមផ្អែម និងលើសឈាម ត្រូវបាន «បសស» សងលុយទៅវិញ

នេះគឺជាដំណឹងល្អមួយសំរាប់ មន្ត្រីរាជការ ដែលមានជំងឹប្រចាំកាយ​ ដែលចាស់ៗទូទៅ តែងតែកើតជំងឺនេះ គឺជាជំងឺ ទឹកនោមផ្អែម និងជំងឺលើសឈាម ហើយជំងឺប្រភេទនេះ គឺគ្រូពេទ្យតម្រូវ អោយផឹកថ្នាំជារៀង រាល់ថ្ងៃ និងត្រូវពិគ្រោះជាមួយគ្រូពេទ្យ នៃជំងឺនេះ និយាយរួមអ្នកដែលកើតជំងឺនេះ មិនអាចព្យាបាលជានោះទេ ពោលគឺត្រូវ ផឹកថ្នាំអស់មួយជីវិត។

ដោយឡែកនៅពេលនេះមន្ត្រីរាជការ ដែលបានចំណាយលុយរបស់ខ្លួនដើម្បីព្យាបាលជំងឺ ទឹកនោមផ្អែម និងជំងឺលើសឈាម នៅមន្ទីពេទ្យ បសស ពួកគាត់អាចយកវិក័យប័ត្រ ដែលគាត់បានចំណាយលើការព្យាបាលនោះ មកអោយកាន់ការិយាយល័យសំណង បសស នោះក្រុមការងារគេនឹងពិនិត្យមើល ដើម្បីផ្តល់លទ្ធភាពសងថវិការជូនវិញ។

យោងតាមគណនីហ្វេសបុករបស់ឯឧត្តម ខៀវ កាញារិទ្ធ បានបង្ហោះថា «ដំណឹង​ល្អ​មួយ​:​ ចាប់​ពី​ខែ​កុម្ភៈ​ ២០១៨​ មកដល់​បច្ចុប្បន្ន​ មន្ត្រី​រាជការ​ដែល​ចំណាយ​លុយ​ព្យាបាល​រោគ​ទឹក​នោម​ផ្អែម​ និង​ ជំងឺ​លេីស​ឈាម​ នៅ​តាម​មន្ទីរពេទ្យ​ បសស​ អាច​យក​វិក្កយបត្រ​ទៅ​ការិយាល័យ​សំណង​ បសស​ ដែល​នឹង​ពិនិត្យ​លទ្ធភាព​សង​ជូន​វិញ​ -​ សិក្ខាសាលា​ បសស​ នៅ​ក្រសួង​ព័ត៌មាន»៕

For More Videos Amazing