លោកស៊ុក សុភា បានបាត់មុខជាច្រើនឆ្នាំ ស្រាប់តែមកលេងប្រទេសកម្ពុជាដោយស្ងាត់ៗ រីឯមុខមាត់មើលសឹងតែមិនចង់ស្គាល់ (មានរូបភាព)

តួឯក នេនទុំ នៅក្នុងរឿង «ទុំទាវ» លោកស៊ុក សុភា ដែលជាតារាសម្តែង ដ៍ល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា តែមួយរយះក្រោយមក ហាក់បាត់រូបលោកពីសិល្បះអោយឈឹង ដោយពុំឃើញលោក សម្តែងរឿង ឬ MV ទៀតនោះទេ។ ហើយមូលហេតុដែលលោកបាត់មុខពីសិល្បះនោះ គឺមកពីលោកសម្រចចិត្ត បោះបង់សិល្បះនេះ ចោលតែម្តង។

មូលហេតុដែលលោកស៊ុក សុភា សម្រេចិត្ត បោះបង់ អាជីពជាតារាសម្តែង ព្រោះតែលោក ត្រូវក៍សាងជីវិត ថ្មីជាមួយនឹងមនុស្សដែលលោកស្រលាញ់ ដើម្បីក៍សាងគ្រួសារដ៍តូចមួយ ដោយលោកនឹងគ្រួសារបានទៅរស់នៅឯបរទេស យ៉ាងមានសុភមង្គល ហើយមកដល់ពេលនេះគឺលោកទទួលបានកូនប្រុសស្រី ដែលពួគគេសុទធគួរអោយស្រលាញ់ខ្លាំងណាស់។

ស្រាប់ពេលនេះលោកស៊ុក សុភា បានត្រលប់មក ប្រទេសកម្ពុជា យើងវិញហើយ ក្រោយពីបានទៅរស់នៅឯបរទេសជាច្រើនឆ្នាំ ហើយលោកពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលត្រលប់មកកាន់មាតុភូមកំណើតរបស់ខ្លួនវិញ ដោយលោកបានបង្ហោះសារថា «ខ្ញុំបានបើកឡានមកដល់វិមានឯករាជ្យហើយបងប្អូន មានបងប្អូនមិត្តៗណាទំនេរតោះជួបគ្នាយើង»។

ចំពោះការត្រលប់មករបស់លោកស៊ុក សុភា បានធ្វើអោយមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែមុខមាត់របស់លោក គឺបានផ្លាស់ប្តូរច្រើនណាស់ ដោយអ្នកគ្រាំទ្រជាច្រើន គឺមើលសឹងតែមិនស្គាល់ថាជា លោកស៊ុក សុភា ព្រោះតែលោកបានលេងស្ទាយពុកមាត់ សាម៉ូម ដូចជាជនបរទេសចឹង។

For More Videos Amazing