សូមជួយស៊ែរបន្តផង! នៅថ្ងៃ១៤កុម្ភះ ខាងមុខនេះ កញ្ញាសុខ ពិសី​ ចង់ធ្វើរឿងមួយចំពោះ ជនចាស់ជរា ដោយសូមអោយបងប្អូន….

កំពូលតារាចម្រៀង​ សុខ ពិសិ គឺជាតារាចម្រៀងមួយរូបដែលមានសម្លេង ផ្អែមពិរោះ មិនតែប៉ុណ្ណោះ គឺមានសាច់សរខ្ចី និងរូបរាងស្រស់ស្អាត នរណាៗបានឃើញហើយ ច្បាស់ជាលង់ស្នេហ៍ដកចិត្តមិនរួចនោះទេ។ កញ្ញាសុខ ពិសី មិនត្រឹមតែមានរូបសម្បត្តិ ស្រស់ស្អាត និងសម្លេងពិរោះ ប៉ុណ្ណោះទេ សូម្បីចិត្តរបស់នាង ក៍ស្អាត និងចិត្តល្អផងដែរ។

ដោយឡែកបុណ្យនៃសេចក្តី ស្រលាញ់គឺជិតមកដល់ហើយ គឺថ្ងៃ ១៤កុម្ភះ ដែលនេះគឺជាបុណ្យដែលបង្ហាញនូវសេចក្តី ស្រលាញ់យើងទៅកាន់នរណាម្នាក់ ឬច្រើននាក់ ហើយបុណ្យនេះទាសោទ គឺយុវវ័យមួយចំនួនតែងតែគិតថា នេះគឺជាថ្ងៃបុណ្យ សង្សា ដែលគេតែងទិញផ្កា ជូនសង្សាររបស់គេដើម្បីបង្ហាញក្តីស្រលាញ់ តែការគិតនេះមិនត្រឹមត្រូវទេ។

បុណ្យនេះមិនសំដៅទៅលើស្នេហ៍តែមួយមុខនោះទេ គឺដូចជាបង្ហាញនូវសេចក្តីស្រលាញចំពោះ ឪពុកម្តាយ បងប្អូន មិត្តភក្តី ល។ តែចំពោះកញ្ញាសុខ ពិសី វិញ គឺបែរជាចង់ហៅតា ឬ យាយ ដែលមានវ័យចាស់ ជរា មកពិសារអាហារជាមួយនឹងនាង ដើម្បីបង្ហាញក្តី ស្រលាញ់ ទៅវិញ។

យោងតាមផេក ហ្វេសបុក​ កញ្ញាសុខ ពិសី បានបង្ហោះថា «ថ្ងៃទី14 កុម្ភះទិវានៃក្តីស្រលាញ់ខាងមុខនេះនាងខ្ញុំ សុខពិសី ចង់អញ្ជើញលោកតា លោកយាយមកពិសារបាយថ្ងៃមួយពេលនិងជូនរបស់បន្តិចបន្តួចដល់ពួកគាត់ ដូចច្នេះបើបងប្អុូនបានស្គាល់លោកតា លោកយាយដែលខ្វះខាតសូមជួយទំនាក់ទំនងមកនាងខ្ញុំផងមុនថ្ងៃ14 កុម្ភះកាន់តែល្អងាយស្រួលនាងខ្ញុំកំណត់ចំនួន សំរាប់ពត៏មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ័ 093 77 61 91 សូមបញ្ចាក់ថា នាងខ្ញុំក៏មានឡានទទួលលោកតា លោកយាយផងដែរ រួមគ្នាសាងអំពើរល្អ»៕

For More Videos Amazing