ពិតជា​ចិត្ត​ធំណាស់​ គ្រាន់តែម្តាយមីង​ស្តីប្រដៅ​បន្តិចបន្តួច​ នារី​វ័យ​ក្មេងម្នាក់​ ក៏បានសម្រេច​ចិត្ត​…

បច្ចុប្បន្ន​នេះ​ ចំពោះ​ករណី​ធ្វើ​អត្តឃាត​ ដោយចង.ក​ និងលោតទឹក​សម្លាប់​ខ្លួន​ ហាក់​បីជា​កេីតមានឡេីងជា​ញឹកញាប់​ណាស់​ ដោយមានអ្នកខ្លះ​កេីត​នូវ​ជម្ងឺ​បាក់ទឹកចិត្ត​(Depression) ចំណែកឯ​អ្នកខ្លះទៀត​ មាន​បញ្ហា​ស្នេហា​ ឬក៏​តូចចិត្តរឿង​អ្វីមួយនោះ​ ទេីបតម្រូវឲ្យពួកគេមានការគិតខ្លីចំពោះជីវិតរបស់ខ្លួនបែបនេះ។

ជាក់ស្តែង​ នារីវ័យ​ក្មេងរូបស្រស់ម្នាក់​ឈ្មោះ​ សួស ស្រីម៉ៅ អាយុ​ ​១៧ឆ្នាំ មានស្រុកកំណើតស្ថិតក្នុង ភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។ ក្មេង​ស្រី​រូប​នេះ​ បានមករៀននៅ​ភ្នំពេញ​ ដោយបានមករស់នៅជាមួយនឹងម្តាយមីង​ នៅទល់​មុខ​ភោជនីយដ្ឋាន​ កាដូ​ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​ ។

ដោយសារតែ​ម្តាយ​មីង​ បានស្តីប្រដៅ​បន្តិចបន្តួច​ ទៅលេីក្មេងស្រីខាងលេីនេះ​ ព្រោះតែដេីរលេងរហូតជ្រុលដាច់យប់​ ទេីបត្រលប់មកផ្ទះវិញ​ បន្ទាប់មក​នារីវ័យ​ក្មេងរូបនេះ​ ក៏បានសម្រេច​ចិត្ត​ទៅលោត​ទឹក​សម្លាប់​ខ្លួន​នៅលេីស្ពាន​ជ្រោយ​ចង្វា​តែម្តង តែត្រូវ​បានសន្តិសុខនៅទីនោះបានជួយជួយទាន់ពេលវេលា។

លុះមិនទាន់អស់ចិត្ត ស្អែកឡើង ក៏វេចបង្វេច​ មកឈរលើស្ពាន​ ប្រុងលោតទឹកសម្លាប់ខ្លួន​ ជាលើកទី២ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសារជាថ្មី។ ហេតុការណ៍​នេះ​ បានកេីត​ឡេីង​កាលពី​ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង​ ៤:៥០នាទីរសៀល​ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ជ្រោយ ចង្វា ខណ្ឌជ្រោយចង្វា។

For More Videos Amazing