តែប៉ុណ្ណេះលែងភ័យស្ទះចរាចរណ៍ទៀតហើយ! ឧត្ដម​សេនីយ៍​ឯក ស ថេត សម្រេចបង្កេីតក្រុមអន្តរាគមន៍ពិសេសសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍​ចំនួន៣ក្រុម​ គឺ….

ក្រោយពីមានបញ្ហា កកស្ទះចរាចរណ៏ និងមានការពួនស្ទាក់ចាប់ពីសំណាក់មន្រ្ដី ប៉ូលីសចរាចរណ៏មួយចំនួនតូចរួចមក តាម​រយៈ ទំព័រ​ហ្វេស​ ប៊ុក​ របស់​អគ្គស្នងការ​រង ​នគរ​បាល​ជាតិ លោកឧត្ដម​សេនីយ៍​ឯក ស ថេត បាន​បង្ហោះពីការ សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍ ​ពិសេស​ ដែលមានចំនួន ៣​ក្រុម ដើម្បីធ្វើការ ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ភ្លាមៗ នៅទីក្រុង​ភ្នំពេញ ដោយ​បាន​ឯកភាព​ពី​គណៈ​ បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ។

ជាមួយនឹងគ្នានេះដែរ លោកឧត្ដម​សេនីយ៍​ឯក ស ថេត ក៏បានបន្ដទៀតថា ក្រុម​អន្តរាគមន៍​ពិសេស​ ចំនួន ៣​ក្រុម​នេះ ពួកគាត់សុទ្ធតែមាន​សមត្ថកិច្ច​ពិសេសដូច​ខាង​ក្រោម​នេះ៖ “ពួកគាត់ទាំងអស់ នៅក្នុងក្រុមនេះ នឹងចល័តទៅគ្រប់គោលដៅ ដែលមានការកកស្ទះចរាចរណ៏ខ្លាំងរៀងរាល់ថ្ងៃ គ្រប់តំបន់ និងធ្វើការទប់ស្តាត់ រាល់ប្រជាពលរដ្ឋ

មួយចំនួន ជិះបញ្រ្ចាសទិស ក្នុងម៉ោងកកស្ទះ​ចរាចរណ៏ សុំឲ្យកម្លាំងសម្រួលចរាចរណ៍ ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ
មិនត្រូវឈរ លើថ្នល់ ឬក៏ចញ្ចើមថ្នល់មើលការកកស្ទះឡើយ។ ត្រូវជិះម៉ូតូចល័តទៅ គ្រប់កន្លែង ដែលមានការកកស្ទះចរាចរណ៏ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗជូនប្រជាពលរដ្ឋ។

ត្រូវត្រៀមខ្លួនអោយរួចជាស្រាប់ និងជានិច្ច នៅតាមច្រកចេញ រាជធានីភ្នំពេញ ក្នុងកំឡុងពេលមានពិធីបុណ្យជាតិសំខាន់។ ត្រូវលុបបំបាត់ អោយបាន ចំពោះសកម្មភាព មន្រ្ដីមួយចំនួន ដែលបានធ្វើការ លួចពួនស្ទាក់ ខាងក្រោយឡាន និងដើមឈើ ដើម្បីធ្វើការចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍”។

For More Videos Amazing