យក់​ ថិតរដ្ឋា​ ទេីបតែប្តូរ​រថយន្ត​ថ្មី​ទៀត​ហេីយ​ ដែលម្តងនេះអ្នកនាង​ជិះ​រថយន្ដ​ទំនេីបម៉ាក…

អ្នកនាង​ យក់​ ថិតរដ្ឋា​ គឺជាកំពូលតារាចម្រៀងមួយរូប​ ដែលកាលពីកន្លងទៅទទួលបាននូវការ​គាំទ្រ​ជាខ្លាំង​ ដោយ​សារតែទឹកដម​សម្លេង​ដ៏ពិរោះ​ ក្រអួនក្រអៅ​បែប​មនោសញ្ចេតនា​ និងរូបសម្រស់​ស្រស់​សោភា​ ទេីបតារាចម្រៀងរូបនេះ​ បានដក់ជាប់ក្នុង​អារម្មណ៍​ទស្សនិកជន​ និង​មហាជន​អ្នកដែលគាំទ្រ​ចំពោះរូបនាងផងនោះ​ ។

ដោយឡែក​ បេីយេីងក្រឡេកមកមេីលពីជីវិត​ឯកជន​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ ជាតារា​សំបូរ​ទៅដោយភោគទ្រព្យ​យ៉ាងចរេីន​ ដោយអ្នកនាងតែងតែ​ប្តូរ​នូវ​រថយន្ត​ស៊េរី​ម៉ាក​ទំនើប​ៗជាច្រើនដូចជា​ Mazda , Camry, Rang Rover Mini ជាដេីមនោះ​​ តាំងតែ​ពីនាងបានដេីរចូល​ប្រឡូកក្នុង​ឆាកតន្ត្រី​ពីដំបូង​មកម្លេះ​។

ជាមួយ​គ្នា​នេះ​ដែរ​ ទន្ទឹម​នឹង​ការត្រលប់ចូលមកវិញរបស់​តារាចម្រៀង​អ្នក​នាង​ យក់​ ឋិតរដ្ឋា​ ក្នុង​ផលិតកម្ម​ថោន​ យេីង​សង្កេត​ឃើញ​ថា​ សន្ទុះ​នៃ​ការ​គាំទ្រ​របស់​តារាចម្រៀង​រូបនេះ​នៅតែខ្លាំង​ មិនខុសពីមុននោះឡេីង​ ហេីយថ្មីៗនេះ​ នាង​ក៏​បា​ន​ប្តូរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ Lexus LX 570 ដែលមានតម្លៃ​ជាង​ ២០ម៉ឺន​ដុល្លារ​ទៀត​ផង។

នេះគឺជាអ្វីមួយដែល​អ្នក​សារព័ត៌មាន​ និង​មហាជន​តែងតែមានការមេីលរំលង​ ជាពិសេស​សូម្បី​តែ​ផ្ទះ​ និង​ដីធ្លី​ក៏តារារូបនេះមានច្រេីនទៀងផង​ រហូតធ្វេី​ឲ្យ​នាង​មិនចងចាំថា​ នាងមាន​ប៉ុន្មាននោះឡេីយ​ បូករួម​ជាមួយ​នឹង​ការ​មិនចេះ​អួតអាង​ និង​បញ្ចេញ​ទៀត​ ទេីបតារារូបនេះ​ មានសភាព​ស្ងប់ស្ងាត់​បែបនេះ។

For More Videos Amazing