លោកហេង ឡុង ចំបុីខ្មៅនិងម្ចាស់បទ”អេម” ម្នាក់​ដៀលជាតិសាសន៍ខ្លួនឯង​ ម្នាក់ទៀតជាន់ពន្លិចវប្បធម៌ប្រពៃណី….

ដូចដែលប្រិយមិត្តជាច្រើន កំពុងតែតាមដាម និងដឹងរួចមកហើយ អំពីការរិះគន់ បទចម្រៀងថ្មីរបស់លោក ថេណាកាលពីម្សិលមិញនេះហើយ ជាមួយនឹងបទចម្រៀងថ្មីរបស់លោក មានចំណងជើងថា “អេម”ដែលអត្ថន័យក្នុងបទចម្រៀងនោះ បានប្រើប្រាស់ពាក្យសម្ដី ដែលធ្វើអោយធ្លាក់ចុះយ៉ាងខ្លាំង ពីតម្លៃមនុស្សស្រី ទើបបទចម្រៀងមួយបទនេះ បណ្ដាលអោយមានការរិះគន់បែបនេះ។

ទទឹមនឹងនេះដែរ បុគ្គលល្បីៗជាច្រើន និងសិល្បករ រៀមច្បង ក៏ដូចជាប្រធាន សមាគមសិល្បករខ្មែរ បានបញ្ចេញមតិយ៉ាងច្រើនទៅលើ បទចម្រៀងមួយនេះ រហូតឈានទៅដល់ការតឹង សរសៃ កទៅវិញទៅមក ដោយធ្វើអោយរឿងមួយនេះដែរ ផ្អើលពេញបណ្ដាញសង្គម ហ្វេស ប៊ុកតែម្ដង។

ចំពោះរឿងមួយនេះដែរ នៅមិនទាន់ចប់នៅឡើយទេ បើទោះជាលោក ថេណា បានយល់ព្រមលប់ បទចម្រៀងនេះ ចេញពី Channel យូធូបរបស់លោកផ្ទាល់ក៏ដោយ។ យ៉ាងណាមិញ ក្នុងពេលនេះគូរស្នេហ៏ អ្នកនាងចន ច័ន្ទលក្ខិណា លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ក៏បានសរសេរលើផេករបស់គាត់មុននេះបន្ដិច ដោយបានសរសេរថា៖

“អរុណ​សួស្ដី​! ចំបុីខ្មៅនិងម្ចាស់បទ”អេម” ម្នាក់​ដៀលជាតិសាសន៍ខ្លួនឯង​ ម្នាក់ទៀតជាន់ពន្លិចវប្បធម៌ប្រពៃណីដ៏ល្អ​ផូរផង់​របស់ខ្លួន​ ព្រោះតែវង្វេងជាមួយប្រជាប្រិយភាព​ ឬផលប្រយោជន៍​ផ្ទាល់ខ្លួន​​។ អ្វីដែលខ្ញុំមានការសោកស្តាយនោះ​ គឺប្អូនទាំង២នៅក្មេងកំពុងពោរពេញដោយ​ថាមពល​ និងគំនិតបញ្ញា​ សង្ឃឹម​ថាប្អូនទាំង២​ ទទួលស្គាល់នូវកំហុសរបស់ខ្លួន​ហេីយ​កែប្រែ​ចូលរួមចំណែកបញ្ចេញនូវ​ទេពកោសល្យ​និងគំនិត​វិជ្ជមាន​ឬសិល្បះដែលមានប្រយោជន៍ដល់សង្គមជាតិវិញ។ មហាជនក៏គួរគប្បីស្តីបន្ទោសត្រឹមបុគ្គលទាំង២បានហេីយ​ កុំឡេីយត្មេះដៀលដល់ឪុកម្តាយឬក្រុមគ្រួសាររបស់គេ​អី”។

For More Videos Amazing