ក្តៅៗ! ទីបំផុតជនបរទេសដែលល្បីកើតអេដស៍ ហើយចម្លងទៅស្រីៗនៅខេត្តកំពត ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ ដោយពិនិត្យឈាមឃើញថា…..

ក្រោយពីម្ចាស់គេហទំព័រ ហ្វេស ប៊ុកមួយឈ្មោះថា Bie Sounsocheat បានបង្ហោះសារ និងបង្ហាញពីអត្ដសញ្ញាណ ជនបរទេសម្នាក់ ដោយបុរសបរទេសរូបនេះបានបង្ហោះសារ នៅលើបណ្ដាញ សង្គម ហ្វេស ប៊ុកចូលទៅកាន់ផេក មួយឈ្មោះថា Kompot Noticeboard ដោយថាខ្លួនមានឆ្លងមេរោគអេសន៏ ហើយបានចម្លងទៅកាន់ បុរសនិងនារីជាច្រើន ក្នុងខេត្ដ កំពតទៀតផង។

នៅលើខ្លឹមសារអត្ថបទ លោក Sounsocheat បានសរសេរថា៖”បុគ្គលម្នាក់នេះ មានឈ្មោះថា Robil Elitok គាត់បានបង្ហោះសារចូល Group ជាផ្លូវការរបស់ Page Kampot Noticeboard ថាគាត់មានជំងឺ H I V (វិជ្ជមាន) ហើយគាត់និយាយបន្ថែមទៀតថា ប្រហែលជាគាត់បានចម្លងទៅបុរស និង ស្រ្តី ជាច្រើននាក់នៅ ខេត្តកំពតរួចមកហើយ ហើយគាត់គ្មានញញើត និងប៉ូលីសសូម្បីតែបន្តិច
សូមមេត្តា អង្គភាព អគ្គស្នងការ នគរបាលជាតិ ខេត្តកំពត ជួយទប់ស្កាត់ឃាត់ខ្លួន បុរសម្នាក់នេះជាបន្ទាន់ ជៀសវាងគាត់នៅតែបន្តចម្លងទៅអ្នកផ្សេងទៀត មេត្តាស៊ែរពត៏មាននេះជាបន្ទាន់ សូមអរគុណ”។

ក្រោយពីទទួលបានដំណឹងពី បុរសខាងលើរួចមក ស្នងការនគរបាលខេត្ដកំពត ក៏បានចេញប្រតិបត្ដិការណ៏ស្វែងរកជនបរទេសនោះភ្លាម។ ជាមួយនឹងគ្នានេះដែរ កាលពីម្សិលមិញ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេក ស្នងការនគរបាលខេត្ដ កំពត ក៏បានប្រាប់ពីដំណឹងនេះអោយសាធារណៈជន អោយបានជ្រាបថា៖

“ករណីបង្ហោះពាក្យពេចន៍ ប្រាស់ចាកពីច្បាប់កម្ពុជាតាមប្រព័ន្ធបណ្តាញសង្គម ហ្វេស ប៊ុក។ បន្ទាប់ពីពិនិត្យឃើញមានការបង្ហោះពាក្យពេចន៍ប្រាស់ ចាកពីច្បាប់កម្ពុជាតាមប្រព័ន្ធបណ្តាញ សង្គមកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ភ្លាម លោកឧត្តមសេនីយទោ ស្នងការ ក៏បានបញ្ជាដល់ការិយាល័យជំនាញ ធ្វើការស្រាវជ្រាវរកម្ចាស់ គណនីហ្វេសបុកដែលមានឈ្មោះ ELITOK ROBIL ជាបន្ទាន់ លុះនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ ជនបរទេសឈ្មោះ ELITOK ROBIL ជនជាតិទួរគី អាយុ ៥២ ឆ្នាំ នេះបានមកបង្ហាញខ្លួននៅ ឣធិការដ្ឋានក្រុងកំពត។

បន្ទាប់ពីបាន ធ្វើការសាកសួរជនបរទេស រូបនេះបានបដិសេធថាខ្លួនមិនបានបង្ហោះពាក្យពេចន៍ទាំងនេះទេ ព្រោះAccountរបស់គាត់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួច យកទៅប្រើតាំងពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១:៥០ នាទី ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ជូនសមត្ថកិច្ច ជនបរទេសរូបនេះ បានស្ម័គ្រចិត្តទៅជោះឈាម ត្រួតពិនិត្យរកមើល មេរោគ HIV តែលទ្ធផលមិនមានមេរោគ HIV នោះទេ បន្ទាប់ពីបានធ្វើកិច្ចសន្យាថានឹងមិនធ្វើឣ្វីដែលនាំឲ្យប៉ះពាល់ដល់ សន្តិសុខសង្គម ក៏ដូចជាច្បាប់របស់ ប្រទេសកម្ពុជារួចមក សមត្ថកិច្ចក៏សម្រេចឲ្យ ជនបរទេសរូបនេះវិលត្រឡប់ទៅវិញ”៕

For More Videos Amazing