ពិតជាខ្លោចចិត្តខ្លាំងណាស់! អ្នកម្តាយយំស្ទើរសន្លប់ ដោយទទួលយកមិនបានទេ នៅពេលដែលឃើញកូនរបស់ខ្លួន….

កាលពីពេលថ្មីៗនេះ មាននារីម្នាក់ បានបាត់កូន ហើយចេះតែរកគេរកឯងឲ្យ ជួយផ្សព្វផ្សាយដើម្បីស្វែងរកដំណឹងរបស់កូន ដែលបានបាត់កាលពីកន្លងទៅ ស្រាប់តែ គេហទំព័រ ហ្វេស ប៊ុកផេកផ្លូវការរបស់ “រដ្ឋបាលខេត្តកំពង់ចាម” ក៏បានស្វែងរកឃើញក្មេងស្រីនោះ តែអ្វីដែលធ្វើអោយ សោកសៅបំផុតនោះគឺ ក្មេងស្រីម្នាក់នោះ លែងក្លាយជាមនុស្សទៀតហើយ ព្រោះនាងបានបាត់បង់ជីវិតបាត់ទៅហើយ។

ជាមួយនឹងគ្នានេះដែរ ខាងរដ្ឋបាលខេត្ដ កំពុងចាម បានបង្ហោះកាលពីម្សិលមិញនេះ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយបានសរសេរថា៖”ក្មេងស្រីដែលបានបាត់ខ្លួនកាលពីវេលា ម៉ោង ៦ ល្ងាច ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន បាន ដឹកនាំ បញ្ជារដោយផ្ទាល់ដល់កម្លាំង សមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ ស្វែងរក កុមារី ឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ ដែលរស់នៅជាមួយយាយតា នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីការសាកសួរ និងស្វែងរក ម៉ោងប្រមាណជា ១១ ព្រឹក ថ្ងៃ ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ បានរកឃើញក្មេងស្រីដែលបានបាត់ខ្លួននោះវិញ ដោយបានក្លាយជា សាកសព បាត់ទៅហើយ ដែលអណ្តែតទឹកចំងាយ ប្រមាណជា៥០០ ម៉ែត្រពីផ្ទះ ករណីនេះ អាចជាករណីលង់ទឹក។ សូមបញ្ជាក់ផងដែរថា​ ដោយអាណាព្យាបាល​ ឪពុកឈ្មោះ ស្រ៊ាន ចំរេីន និងម្តាយឈ្មោះ ធី សុខឡូត ដែល

មានទីលំនៅ ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃធ្វេីការងារនៅឯភ្នំពេញហើយបានទុកកូនស្រីឈ្មោះ ចំរេីន​ សុខជា អាយុ៥ឆ្នាំ ឲ្យលោកយាយលោកតា មេីលថែនៅឯស្រុក កំណើតក្នុង ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម”៕

For More Videos Amazing