ក្រោយពីមានការឆ្លើយតបគ្នា រវាងអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ថេណា រួចមកស្រាប់តែលោក តាំង គីមសួរបានពោលពាក្យមួយចំនួន និងអោយលោក ថេណា ទៅរៀនតាំងសមាធិខ្លះទៅ…

ដូចដែលប្រិយមិត្ត អ្នកនិយាមប្រើប្រាស់ បណ្ដាញ សង្គម ហ្វេស ប៊ុកបានដឹងរួមមកហើយ អំពីរឿងកាលពីម្សិលមិញនេះ ដោយមានការផ្ទុះការ រិះគន់យ៉ាងខ្លាំងចំពោះលោក Tena Khimphun ដែលរូបលោក ទើបតែចេញបទថ្មីរបស់លោក ដែលមានចំណងជើងថា “អេម”ដែលអត្តន័យក្នុងបទចម្រៀងនោះ ប្រើប្រាស់ពាក្យសម្ដីអាសអាភាសយ៉ាងខ្លាំង ទើបណ្ដាលអោយមានការរិះគន់បែបនេះ។

បន្ទាប់ពីទទួលបានការរិះគន់ ពីសំណាក់សិល្បករ និងបុគ្គលល្បីៗ ជាពិសេស អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគម៏សិល្បករខ្មែររួចមក ស្រាប់តែលោក ថេណាក៏បានឆ្លើយតបទៅនឹងការរិះគន់ របស់អ្នកនាង ចន ច័ន្ទលក្ខិណាវិញ ដោយរូបលោកបានសរសេរថា៖”អគុណ​បង​ដែល​បានណែនាំ​តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap

វាតែង​តែ​មាន​ពាក្យ​ធ្ងន់ ​ខ្លះ​ហើយ​ចុះ​ត្រង់​ បង​ថត​រឿង​ចៅពស់​កេងកង​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​មិច​វិញ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវ ស្ទៀប​អង្អែល​​ហើយ​ ធ្វើ​សំឡេង​ធ្វើ​អ្វី​បង!ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​មិចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​ សិល្បៈ​ន័យ​ការ​លែង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ ចង់​ប៉ះពាល់​អ្នក​ទេ​ខ្ញុំ​ធ្វើ​សំរាប់​តែ​fans ខ្ញុំ​ទេ​អគុណ​”។

ទទឹមនឹងនេះដែរ ស្រាប់តែលោក តាំង គីមសួរ ក្រោយពីបានឃើញការតបរបស់ លោក ថេណា ក្នុងន័យឌឺដងរួចមក លោកក៏បានពោលពាក្យមួយឃ្លា នៅលើគេហទំព័រ ហ្វេស ប៊ុក របស់លោក កាលពីយប់ម្សិលមិញថា៖”ចុះ ឯងដាក់ធ្ងន់ជាងបង Chanlakhena Chorn ទៀត ម៉េចមិនឃើញប្រត្តិកម្ម? អាគេនិយាយប្រដៅក្នុងនាមជារៀមច្បងសោះ មកផ្លែផ្កាឌឺដង ហើយ ប្អូនអើយប្អូន។ ប្អូនគួរតែទៅរៀនតាំងសមាធិខ្លះទៅ។

For More Videos Amazing