លោកឧកញ៉ា ឌួង ឆាយ​ ត្រូវបានគេសួរថា រាល់ថ្ងៃហ្នឹងមានទ្រព្យសម្បត្តីប៉ុន្មាន ស្រាប់តែលោកឆ្លើយតបទៅវិញថា….

ប្រិយមិត្ដ មហាជន និងអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ហ្វេស ប៊ុក ប្រាកដជាបានស្គាល់រួចមកហើយ នៅលោក ឧកញ៉ា ឌួង ឆាយ ដែលរូបលោកគឺជាបុគ្គលដ៏ល្អម្នាក់ និងមានសន្ដានចិត្ដដ៏ល្អ ក្នុងសង្គម និងជាមនុស្សម្នាក់ មានចិត្ដសប្បុរស ដែលរូបលោកតែងតែបង្ហាញមុខ ជួយទៅដល់ អ្នកខ្វះខាតជាច្រើន។

ជាមួយនិងគ្នានេះដែរ លោក ឧកញ៉ា ដួង ឆាយ គឺជាម្ចាស់ក្រុមហ៊ុន Doung Group និងជាបុគ្គលសាធារណៈជន មួយរូប ដែលមហាជនជាច្រើន តែងតែតាមដាម និងមានការ គោរពស្រលាញ់ កោតសរសេីរជាខ្លាំង លើរូបលោក ដែលតែងតែធ្វើ ការងារមនុស្សធម៌ ជាច្រើន រហូតត្រូវបាន ប្រជាជនខ្មែរ បានដាក់ងារអោយរូបលោក គឺជា ឧកញ៉ា ចិត្តធម៌ ផងដែរ។

យ៉ាងណាមិញ មុននេះបន្ដិចដែរ លោក ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារមួយឃ្លា តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់លោក ដោយមានគេសួរទៅកាន់រូបលោកថា តើរូបលោកមានទ្រព្យសម្បត្ដិប៉ុន្មានរាល់ថ្ងៃនឹង? លោកក៏បានសរសេរឆ្លើយតបវិញថា៖”មានគេសួរខ្ញុំថាមាន ទ្រព្បសម្បត្តិប៉ុន្មានរាល់ថ្ងៃនឹង? ខ្ញុំឆ្លើយវិញថាកុំនិយាយ

រឿងនឹងជាមួយខ្ញុំ ពីព្រោះខ្ញុំបានបោះបង់ មហិច្ឆិតាក្លាយជាសេដ្ឋីប្រាក់ពាន់លាន ចោលយូរហើយ ជាពិសេសបើមានទ្រព្បច្រើនបានមកពីការ ឈឺចាប់ទឹកភ្នែករបស់ គេគឺស៊ូស្លាប់ខ្ញុំមិនធ្វើជាដាច់ខាត ហើយគួរសួរថាមាន មនុស្សប៉ុន្មាននាក់ដែរស្រលាញ់រាប់អាន ខ្ញុំវិញល្អជាងណា ត្រូវអត់ពូមីងបងប្អូនទាំងអស់គ្នា?”។

For More Videos Amazing