លោកថេណា ខំប្រឹងធ្វើចម្រៀងជាច្រើន ដើម្បីចង់អោយ ប្រទេសគេ ស្គាល់ពីសមាសភាពកូនខ្មែរ តែខុសមួយបទមិចបានជា….(មានវីដេអូ)
|ដូចដែលប្រិយមិត្ត អ្នកនិយាមប្រើប្រាស់ បណ្ដាញ សង្គម ហ្វេស ប៊ុកបានដឹងរួមមកហើយ ចំពោះលោក Tena Khimphun ទើបតែចេញបទថ្មីរបស់លោក ដែលមានចំណងជើងថា “អេម”ដែលអត្តន័យក្នុងបទចម្រៀងនោះ ប្រើប្រាស់ពាក្យសម្ដីអាសអាភាសយ៉ាងខ្លាំង ដែលធ្វើអោយការរិះគន់យ៉ាងខ្លាំង ជាពិសេស គឺស្រីៗតែម្តង ព្រោះនេះគឺជាភាពអៀនខ្មាសរបស់មនុស្សស្រី មិនគួរមកច្រៀងជាសាធារណៈបែបនោះទេ។
ជាមួយនឹងគ្នានេះដែរ ក្រោយពីការបង្ហោះបទចម្រៀងមួយបទនេះចូលទៅកាន់បណ្ដាញ សង្គម យូធូបរួចមក ស្រាប់តែមានការចូលទស្សនា ក្នុងរយៈពេល ១៦ម៉ោងនេះ មានចំនួនយ៉ាងច្រើន ប៉ុន្ដែក្រោយមកបានបន្ដិច ត្រូវបានសិល្បករ សិល្បការនី បូករួចបុគ្គលល្បីៗមួយចំនួន ក្នុងសង្គម ធ្វើការរិះគន់យ៉ាងចាស់ដៃតែម្ដង រហូតឈានទៅដល់លោក ថេណា ព្រមលប់វីដេអូនោះវិញ។
ទទឹមនឹងមានការរិះគន់ដ៏ច្រើន រហូតធ្វើអោយរូបលោក ព្រមលប់វីដេអូនេះរួចមក ស្រាប់តែលោកបានសរសេរ សារបង្ហោះនៅលើគេហទំព័រ ហ្វេស ប៊ុកផេករបស់ លោក Tena Khimphun ដោយរូបលោកបានសរសេររៀបរាប់ថា៖”ខំប្រឹងធ្វើចម្រៀងជាច្រើនទាំងថ្ងៃទាំងយប់ដេីម្បីអោយអ្នកទាំងអស់គ្នាបានស្តាប់ចង់អោយសាស្ត្រដទៃបានស្គាល់ពីសមាសភាពកូនខ្មែរតែខុសមួយបទមិចក៏ដល់ថ្នាក់ហ្នឹងវិថីមួយនេះពិតជាអយុត្តិធម៌ណាស់សំរាប់ខ្ញុំ”៕
សូមទស្សនាវីដេអូខាងក្រោម