ស្ថាបនិក ផលិតមីល្ពៅ ត្រូវបានមនុស្សមួយចំនួន និយាយឌឺដង រិះគន់ជាន់ពន្លិច សុទ្ធតែពាក្យអសុរស តែលោកមិនខឹងនោះទេ ថែមទាំងតបទៅពួកគាត់វិញថា…

កាលពីពេល​ថ្មីៗ​នេះ​ ដូចដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ថា មីល្ពៅ​ខ្មែរ​ នៅ​ខេត្ត​បាត់ដំបង​ ត្រូវ​បានបុរសម្នាក់​ឈ្មោះ​ គិម​ វ៉ាង​ បានធ្វេីការ​ស្រាវជ្រាវ​អស់រយៈពេល​ ២ឆ្នាំ​ ទេីបទទួលបានភាពជោគជ័យ​ ក្រោយ​មកមហាជន​ខ្មែរ​បានមាន​អំណរសាទរ​ជាខ្លាំង​ ចំពោះកូនខ្មែរ​រូបនេះ​ ដែលអាចមាន​លទ្ធភាព​ក្នុងការ​ផលិត​បាន​នូវ​ផលិត​ផល​មួយនេះ​ ។

ជាមួយ​នឹង​ភាព​ជោគជ័យ​លេី​សិប្បកម្ម​ផលិត​ ​មីល្ពៅខ្មែរ​ នេះ​ ដែរ​ ក្រោយពី​ម្ចាស់​មីល្ពៅ​បាន​បដិសេធ​រាល់​ការវិនិយោគ​រួចមក​ បានធ្វេី​ឲ្យ​មហាជន​មួយ​ចំនួន​ មានការ​មិនពេញចិត្ត​ និងបានធ្វេីការ​រិះគន់​ទៅលេីការ​មិនទទួល​ ដោយលេីកឡេីងថា​ សិប្បកម្ម​មួយនេះ​ នឹងមិនមានភាព​រលូនទៅមុខបានឆាប់រហ័សនោះទេ​ ថែមទាំងការ​បោះជំហានទៅមុខ​ក៏មិនបានឆ្ងាយនោះដែរ។

បេីទោះបីជា​យ៉ាង​នេះក្តី​ លោក​គិម​ វ៉ាង​ ម្ចាស់​ស្ថានិក​មីល្ពៅ​ខ្មែរ​ ក៏នៅតែបង្ហាញ​ជំហរ​រឹងពឹង​របស់ខ្លួន​ ដោយលោកបានលេីកឡេីងថា​ បុគ្គល​ម្នាក់​ៗ​តែង​តែ​មាន​យុទ្ធសាស្ត្រ​រៀងៗខ្លួន​ ចំពោះអ្វីដែលជាការលេីកឡេីងល្អ​ គួរតែទទួលទុក​ ចំណែកឯ​រឿងដែលមិនល្អនោះ​ គួរតែបោះវាចោលទៅ​ ។

គួរបញ្ជាក់ដែរថា​ ក្នុង​មួយ​ថ្ងៃ​ សិប្បកម្ម​របស់​ម្ចាស់​ មីល្ពៅ​ខ្មែរ​ លោក​គិម​ វ៉ាង​ អាចផលិតបាន​ចន្លោះ​ពី​ ២០​ ទៅ៣០ថង់​ ដែលក្នុង​មួយ​ថង់​ៗមានចំនួន​ ១០ដុំ​ ហេីយបេីនិយាយពចំណូលវិញ​ គឺអាចរកបានប្រមាណជា​ ១០មុឺន​រៀលក្នុង​មួយថ្ងៃ​ ហេីយទៅថ្ងៃមុខ​ លោកក៏មានបំណងនឹង​ពង្រីកមុខជំនួញមួយនេះឲ្យកាន់តែ​ធំទៅមុខ​ផងដែរ​។

For More Videos Amazing