តៀមអោយហើយទៅបងប្អូន! ទីបំផុតខ្មែរយើងមានបណ្តាញសង្គម ដ៍ធំហើយ ដែលបង្កើតឡើយដោយស្នាដៃកូនខ្មែរ ជាង ៦០០នាក់ ដោយចំណាយដើមទុនរហូតដល់ទៅ…..(មានវីដេអូ)

ក្នុងសម័យនេះគឺជាសម័យ Smart Phone ដែលចាំបាច់ណាស់ ក្នុងប្រើប្រាស់ប្រព័ន្ធអុីនធឺណេត ក្នុងការទំនាក់ទំនងគ្នា​ ឬក៍ធ្វើអ្វីមួយបានយ៉ាងងាយស្រួល។ ក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន ស្ទើរតែគ្រប់ៗគ្នា សុទ្ធតែមាន Smart phone ប្រើប្រាស់ផ្ទាល់ខ្លួន ទោះបីជាអ្នកនោះមានជីវភាពក្រីក្រក៍ដោយ ក៍មានលទ្ធភាពក្នុងការទិញ Smart Phone ដែលអាចលេង អុីនធឺណេតបាន ក្នុងតម្លៃថោកផងដែរ។

អ្នកខ្លះប្រើប្រាស់ Smart Phone មួយ អ្នកខ្លះប្រើប្រាស Smart Phone ២ ទៅ ៣គ្រឿង ឯណោះ។ ហើយកម្មវិធី ដែលគេនិយមលេងជាងគេនោះ គឺជាបណ្តាញសង្គម ដែលធ្វើអោយអ្នកទាំងអស់ គ្នា ងាយស្រួលក្នុងការទំនាក់ទំនង លេងកំសាន្តសប្បាយ តាមរយះ ផូសរូបភាព ភូសវីដេអូ Like Comment និង Share ជាដើម។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងបណ្តាញសង្គមគឺអាចអោយយើងទទួលបាននូវព័ត៍មានទាន់ហេតុការណ៍ ឬក៍អាចលក់អីវ៉ាន់តាម អនឡាញ បានយ៉ាងងាយស្រួល មិនថាជាលក្ខណះតូចតាច ឬធំនោះទេ ហើយអ្នកទាំងអស់គ្នា ក៍អាចរកប្រាប់ អំពីការលេងក្នុងបណ្តាញសង្គមនេះផងដែរ។

ដោយសារតែហេតុនេះហើយ ទើបកូនខ្មែរយើងមួយក្រុម ដែលគ្នាប្រមាណ ៦០០នាក់ បានរួមដៃគ្នាបង្កើតបាននូវ បណ្តាញសង្គមដ៍ធំ គឺ Bee Bush និង King Major ដែលមានលោកគ្រូ ចាន់ សានថាណា Chann Santhana ដែលជាគ្រូរកលុយអនឡាញ និងមានជំនាញខាងអនឡាញ ជាច្រើនឆ្នាំ គឺជាអ្នកដឹកនាំគំរោងនេះ។

ក្រុមហ៊ុនបណ្តាញសង្គមយក្សទាំងពីនេះ គឺត្រូវបានសម្ភោធ កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ ក្រោមអធិបតេយ្យភាពឯកឧត្តម ឯកឧត្តម អ៊ុង ទី ដែលជាទីប្រឹក្សា សម្តេចតេជោ និងសម្តេច សាយ ឈុំ។ យោងតាមតម្តីរបស់នាយកប្រតិបត្តិ ក្រុមហ៊ុន Bee Bush និង King Major លោក ចាន់ សានថាណា Chann Santhana បានអោយដឹងថា៖

បណ្តាញសង្គមទាំងពីរនេះ គឺបានបង្កើតឡើយដោយមនុស្ស ជាង៦០០នាក់ ដែលមានដើមទុន ជិតមួយលានដុល្លា ដែលបានបង្កើតឡើងនូវបណ្តាញសង្គមទាំងពីរនេះ ដែលមិនចាញ់បណ្តាញសង្គមល្បីៗមួយចំនួនរបស់ បរទេសនោះទេ ដែលធ្វើការរចនាថ្មីៗជារបស់ខ្លួន ដែលលោកអ្នកអាចភូសជារូបភាព អក្សរ វីដេអូ លីងជាវីបសាយផ្សេងៗ ហើយប្រមាណជា ២ខែ បន្ទាប់ថ្ងៃសម្ភោធ បងប្អូននឹងអាចច្រៀងលេង បង្កើតជាវីដេអូខ្លីៗ តាមរះ Smart Phone ដែលស្រដៀង ទៅនឹង កម្មវិធី Tik Tok ហើយនឹងមានលក្ខណះសម្បត្តិជាច្រើនបន្តបន្ទាប់ទៀត។

ហើយការបង្កើតបណ្តាញសង្គមទាំងពីរនេះគឺមិនត្រឹម ផ្តល់ចំណងមិត្តភាព និងកំសាន្តប៉ុណ្ណោះទេ តែគឺអាចលើកកំពស់មុខមាត់ជាតិយើង លើឆាកអន្តរជាតិ ផ្តល់អោយឱកាសស្និតស្ថេរ អោយដល់ប្រជាពលរដ្ឋខ្មែរ រាប់មុឺននាក់ បង្កើនថវិការជាតិ តាមរយះការបង់ពន្ធ ជាមួយនលំហូរសាច់ប្រាក់ពីពិភពលោក នឹងកសាងទំនុបចិត្តលើប្រជាពលរដ្ឋខ្មែរ អោយកាន់តែមានមោទនះភាពលើជាតិសាសន៍ខ្លួន សាកសមជាពូជអ្នកសាងសង់អង្គរ។

លោកចាន់ សានថាណា Chann Santhana បានបញ្ចាក់ថា ក្រុមហ៊ុនទាំងពីរនេះគឺនឹងផ្តាត់ជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តការអភិវឌ្ឍន៍បណ្តាញសង្គមទាំងពីរនេះ ហើយក្លាយជាបណ្តាញសង្គមយក្ស ដែលមានតម្លៃរាប់ពាន់លានដុល្លា ដែលមានអ្នកប្រើប្រាស់សកម្មរហូតដល់ ១០០លាន នាក់ផងដែរ។

គួរបញ្ចាក់ផងដែរ បណ្តាញសង្គមដ៍ធំរបស់ខ្មែរយើង គឺ Bee Bush មិនទាន់បានដាក់អោយប្រើប្រាស់ជាសាធារណះនៅឡើយទេ ព្រោះការសម្ភោធនេះ គឺគ្រាន់តែទុកអោយ មនុស្ស ៦០០ នាក់ធ្វើការ តេសលេងជាមុនសិន។ ក្នុងរយះពេល ៣សប្តាហ៍ទៀត បងប្អូនអាច ទាញយកមកលេង តាមរយះ IOS និង Android ឬក៍អាចលេងបានតាមរយះកុំព្យូរទ័រ ក៍បាន។

ហើយចំពោះបញ្ញាសុវត្ថិភាពវិញ គឺក្រុមហ៊ុនបានគិតយ៉ាងច្បាស់លាស់អំពីបញ្ហានេះ ដោយបងប្អូនតំរូវចុះឈ្មោះ ដោយដាក់ជាលេខទូរស័ព្ទ ដោយពុំប្រើ អុីម៉េលនោះ ព្រោះការប្រើលេខទូរស័ទ្ទ គឺមានសុវត្ថិភាពបំផុត សំរាប់គណនី របស់លោកអ្នក ដោយមិនមាននរណាម្នាក់ អាចលួចគណនីរបស់យើងបានដោយងាយៗនោះទេ។

ចំពោះល្បឿននៃបណ្តាញសង្គម Bee Bush គឺសូមកុំព្រួយបារម្មណ៍​ ព្រោះក្រុមហ៊ុនបានចាប់ដៃគូរជាមួយនឹងក្រុមហ៊ុន Amazon ក្នុងការផ្តល់សេវា Hosting ដែលធានា អោយអ្នកដែលចូលមកកាន់ បណ្តាញសង្គម Bee Bush អាចលេងបានក្នុងល្បឿនលឿនបាន អោយតែអុីនធឺណេត របស់អ្នកដើរលឿន៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing