មានរឿងអីចេស! លោក G Devith មានការឈឺចាប់ខ្លាំងបំផុត ពេលដែលបានឃើញនូវ ការប្រមាថជាសារធារណៈមកលើលោកនិងម្តាយលោក ដោយបាន….

ក្រោយពីមានអ្នក អ្នកឡាយវីដេអូជេរមកលើ លោក ងួន ចាន់ ដេវីតរួចមក ស្រាប់តែលោកបានសរសេរថាតបទៅវិញថា៖”កុំឃើញទឹកស្ងប់ថាគ្មានត្រី អ្នកដែលជេម្តាយខ្ញុំតាមការ Live Video ទង្វើនេះបានបង្ហាញនូវសេចក្តីគុំគួនមកលើជាតិសាស្រ្តដូចគ្នា និង ជនរួមឈាម ខ្ញុំមិនគាំទ្រនូវការបង្ហាញនិងប្តូរការគិតរបស់យុវវ័យនិងមហាជនទូទៅដោយការជេប្រមាថ ឬ ចារុកអោយទៅសម្លាប់អ្នកណាឬវាយធ្វើបាបអ្នកណាដោយសារកំហឹងរបស់ខ្លួននោះដែរ។

ខ្ញុំទទួលស្គាល់ថាចម្រៀងសម័យរបស់ខ្ញុំបានជ្រាបទៅក្នុងសង្គមយុវវ័យតែវាឋិតនៅក្នុងន័យកំសាន្តសប្បាយ ខ្ញុំមិនដែលបង្រៀនអោយយុវវ័យទៅ កាប់គេហើយមកផឹកស្រាស្បត់ដើម្បីធ្វើបងប្អូននោះទេ ព្រោះប្រទេសមានច្បាប់គ្រួសារមានវិន័យ សម្រាប់ខ្ញុំមិនដែលបង្រៀនអោយបងប្អូនខឹងអ្នកណាស្អប់អ្នកឬចង់ដាក់ទោសអ្នកណាដោយការជេប្រមាថអ្នកមានគុណគេនោះដែរ។

ខ្ញុំពិតជាមានការឈឺចាប់ខ្លាំងបំផុត ពេលដែលបានឃើញនូវ Video live ដែលធ្វើការប្រមាថជាសារធារណៈមកលើខ្ញុំនិងម្តាយខ្ញុំ ដោយបានប្រើប្រាស់ការប្រមាថមកលើខ្ញុំនៅក្រោមរូបភាពស្រលាញ់វប្បធម៍ និង ខ្ចីដៃអ្នកដែលបានមើលងាយជាតិ សាស្រ្តមកវាយប្រហារនិងប្រមាថមកលើខ្ញុំ ។ ខ្ញុំកើតមកជាជនជាតិខ្មែរ ខ្ញុំស្រលាញ់ទឹកដីខ្ញុំ សង្គមជាតិខ្ញុំ ហើយខ្ញុំក៏បានចូលរួមសហការណ៍យ៉ាងសកម្មជាមួយថ្នាក់ដឹកនាំទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបានទោះតិចក្តីច្រើនក្តី។

ជាចុងក្រោយខ្ញុំសូមអំពាវនាវដល់ជនរួមឈាមដែលតាំងខ្លួនអ្នកក្លាហាន social media មេត្តាយោគយល់និងចូលរួមរិះគន់ដើម្បីស្ថាបនាដោយចិត្តស្មោះ កុំដើម្បី businesses សូមកុំយកឈ្មោះសម្បត្តិវប្បធម៍ដ៏ថ្លាថ្លៃដើម្បីមកបិទបាំងភាពមិនស្អាតរបស់ខ្លួនសូមមេត្តាចូលរួមធ្វើអោយបានច្រើនជាងសម្តី។ ទោះចង់ដើរតួរជាជើងកាងក្តីឬតួរកំសត់ក្តីគប្បីអោយត្រូវសាច់រឿងកុំចេះតែចង់ធ្វើតាមគំនិតខ្លួនព្រោះផែនដីនេះមានគេរស់នៅដែរ របស់គេដែរ ចូលចងចាំសម្តី ។
សូមទទួលការគោរពពីខ្ញុំ ងួន ចាន់ ដេវីត”។

For More Videos Amazing