កញ្ញាទេព បូព្រក្ស សិល្បះគឺមានច្រើនទំរង់ អ្នកខ្លះក៏ចូលចិត្តនេះអ្នកខ្លះក៏ចូលចិត្តនោះ ហេតុអីមនុស្សមួយចំនួនចាំបាច់….

ក្រោយពី​​ មួយរយៈពេលខ្លីមុននេះ យើងឃើញ តារាចម្រៀងស្រីដ៏ស្រស់ស្អាតម្នាក់ នោះគឺកញ្ញា​ ទេព​ បូព្រឹក្ស​ បានធ្វេីការ​បង្ហោះ​នូវ​ទិដ្ឋភាព​ជាច្រេីន​ ដែលជាដំណើរ​កម្សាន្តក្នុង​ខេត្ត​ សៀមរាប​ ដោយរួមដំណើរ ជាមួយមិត្ត​រួមការងារក្នុង​សិល្បៈ​ជាច្រេី​ន​ ក្នុងនោះ​ដែរ​ ក៏មាន​វត្តមាន​គូរស្នេហ៏របស់នាងក៏បានទៅជាមួយផងដែរ នោះគឺលោក G-Devith។

ទទឹមនឹងនេះដែរ ក្រោយពីត្រលប់ពីដំណើរកម្សាន្ដ និងបំពេញភារកិច្ចរួចមក ស្រាប់តែមុននេះបន្ដិច តាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារមួយ ដោយមានបុគ្គលម្នាក់ បានឡាយវីដេអូជេរចំៗ ហើយកញ្ញា បូព្រឹក្ស ក៏បានសួរទៅវិញ បើគេជេរម្ដាយបង តើបងឈឺទេ? ក្នុងខ្លឹមសារអត្ថបទនេះ កញ្ញា បូព្រឹក្សាបានសរសេរថា៖

“សិល្បះគឺមានច្រើនទំរង់ អ្នកខ្លះក៏ចូលចិត្តនេះអ្នកខ្លះក៏ចូលចិត្តនោះចឹងទៅ ហើយចំនូលចិត្តមនុស្សក៏ផ្សេងគ្នាដែរគឺមិនដូចគ្នាទេ ហើយយើងទាំងអស់គ្នាក៏ដឹងដែរថាពាក្យថាសិល្បះគឺគ្មានព្រំដែនទេ តែបើវាហួសដែនហើយក៏នាំគ្នាជួយរិះគន់ នឹងបញ្ចេញយោបល់ដើម្បីស្ថាបនាទៅបានទេ ហេតុអីមនុស្សមួយចំនួនចាំបាច់អីវ៉ាបឡើងជេរ

តើមានដែលចាំអារម្មណ៍ត្រង់កន្លែងនឹងអត់? ដូចមានបុគ្គលម្នាក់នោះ គាត់liveជេរចំចំឈ្មោះដល់ម្តាយតែម្តងពួកខ្ញុំគោរពម្តាយខ្ញុំណាស់តើម្តាយពួកខ្ញុំទៅធ្វើអីបងដែរបងមើលងាយមនុស្សស្រីម្ល៉េះ បើគេliveជេរម្តាយបងបងឈឺចិត្តទេ បើបងគ្មានចិត្តឈឺទេនោះវាជាអារម្មណ៍បង តែសំរាប់ពួកខ្ញុំគឺឈឺណាស់”។

For More Videos Amazing