ក្តៅៗ! អ្នកនាង ចន ច័ន្ទលក្ខិណា ខឹងឡើងក្តៅស្លឹងត្រចៀក នៅពេលដែលអ្នកគាំទ្រលោក ថេណា បានឆាតមកជេរអ្នកនាងសុទ្ធតែពាក្យអៈសរុស ហើយអ្នកនាងក៍បានឆ្លើយតបវិញថា….

ដូចដែលប្រិយមិត្តបានដឹងរួមមកហើយ ដោយលោក ថេណា ទើបតែចេញបទថ្មីរបស់លោក ដែលមានចំណងជើងថា «អេម» ដែលអត្តន័យក្នុងបទនោះ គឺអាសអាភាសខ្លាំងណាស់ ដែលធ្វើអោយមហាជនជាច្រើនមានការរិះគន់យ៉ាងខ្លាំង ជាពិសេស គឺស្រីៗតែម្តង ព្រោះនេះគឺជាភាពអៀនខ្មាសរបស់មនុស្សស្រី មិនគួរមកច្រៀងជាសាធរណះបែបនេះទេ។

ក្នុងនោះផងដែរអ្នកនាងចន ច័ន្ទលក្ខិណា ក៍បានរិះគន់ទៅនឹងបទចម្រៀងលោក ថេណា ថា «ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូនខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណះអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហាន

រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ?បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង»។

ក្រោយលោក ថេណា ក៍បានតបតាម Comment វិញថា «អគុណ​បង​ដែល​បានណែនាំ​តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​មិច​វិញ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទៀប​អង្អែល​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង!ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​មិចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​សិល្បៈ​ន័យ​ការ​លែង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ​ខ្ញុំ​ធ្វើ​សំរាប់​តែ​fans ខ្ញុំ​ទេ​អគុណ​»។

ស្រាប់នៅមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ក៍បានបង្ហោះសារទាំងកំហឹងថា «ហ្វេនរបស់គាត់ចូលមកជេរខ្ញុំ មីនេះមីនោះ ។ល។ ឆ្ងាញ់ត្រង់ស្រីៗជេខ្ញុំដែរនៀក ទាំងក្មេងទាំងចាស់ឯងនិយាយលើកតំលៃកិត្តិយសអោយមនុស្សស្រីសោះបែរជាជេរវាយប្រហារឌឺដងអោយឯងវិញ ។ បែបគេចូលចិត្តអោយមនុស្សប្រុសយករឿងបែបនោះរបស់មនុស្សខ្លួនទៅច្រៀងរៀបរាប់អស់ក្បាច់អស់ក្បួនហើយមើលទៅកប់យោបល់ហើយបងប្អូនស្រីិៗអើយ»៕

For More Videos Amazing