ធ្ងន់ករហើយពេលនេះ! លោក វីល្វាម សូមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះហៅលោក ថេណា …..

ប្រិយមិត្ដ ប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀង Original Song ដែលមានឈ្មោះល្បីល្បាយ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង នោះគឺលោក ថេណា ហើយកាលពីម្សិលមិញនេះ មុនថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ លោកបានបញ្ចេញបទថ្មីរបស់ខ្លួន ច្រៀងរួមជាមួយលោក YT មានចំណងជើងថា “អេម”។

តារាចម្រៀងរូបនេះ ចាប់ផ្តើម ច្រៀងទៅដោយសំឡេងថ្ងូរ បន្ទាប់មករៀបរាប់ពី សកម្មភាពត្រង់ ដែលខ្លួនបានដឹកសង្សារបស់ខ្លួន ចូលទៅក្នុងថ្នាក់រៀន ដោះអាវរួចចាប់ផ្តើម រួមរ័កទាំងតក់ក្រហល់។ ឃ្លាមួយនៃបទចម្រៀង នោះសរសេរថា ៖”ម្តេចក៏នាងពូកែខ្លាំងម្ល៉េះ ចង់បានក្បាច់អីក៏ ពិសីអូនចេះ បើនិយាយពីការលេងSkill ចង្កេះ វាលឿនដូចជាសេះទន្សាយក្រហម”។

ភ្លាមៗនេះដែល ក្រោយពីរូបលោក ថេ ណាបានបង្ហោះបទនេះរួចមក នៅលើបណ្ដាញសង្គម ហ្វេស ប៊ុក និងបណ្ដាញសង្គម យូធូបរួចមក ស្រាប់តែ ឯកឧត្តម វឌ្ឍនា សារពង្ស (William Guang) សមាជិកជាន់ខ្ពស់មួយនៃស្ថាប័ន “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” បានសរសេរលើគេហទំព័រ ហ្វេស ប៊ុកផេករបស់លោកថា៖

“អ្នកមានសេរីភាព តែបេីអ្នកប្រេីសេរីភាពរបស់អ្នកអោយប៉ះពាល់ សន្តិសុខសង្គម វប្បធម៌ សាសនា ភាពថ្លៃថ្នូររបស់សង្គម នោះជា បទល្មេីស។ ខួរក្បាលលែងចេះតែងចំរៀងថ្លៃថ្នូរហេីយមែនទេ? ខ្លាចគេមិនបានដៀលឬយ៉ាងណា ? បេីមិនបានជួយកសាងសង្គមនេះអោយថ្លៃថ្នូរទេ សុំកុំរុញច្រានវាទៅភាពធ្លាក់ចុះ។

សូមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះហៅបុគ្គលនេះមកអប់រំ និងមេត្តាសហកា ជាមួយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ មេត្តាបិទ Chanel បទចំរៀងនេះ តាមបណ្ដាញ Internet ចៀងវាងអត្ថន័យចំរៀង នេះប៉ះពាល់ដល់សតិអារម្មណ៍យុវជនយុវតីខ្មែរ។ Entertainment មានតួនាទីសំខាន់ណាស់ក្នុងការសាប ព្រួសមនោគម បញ្ជ្រាបចំនេះដឹងដល់យុវជន បេីមនោគមលក្ខណៈ អប់រំ វានឹងជួយសង្គមតាមរយៈផ្លាស់ប្ដូរបរិបទគំនិត បេីមនោគមឆ្កួតបែបនេះ វានឹងសាបព្រួសបានភាពឆ្កួតលីលាដូចគ្នា”៕

For More Videos Amazing