អ្នកនាងចន ច័ន្ទលក្ខិណា បានប្រតិកម្មខ្លាំងៗ ទៅនឹងលោក ថេណា ដែលបានចេញបទចម្រៀង ដែលធ្វើអោយមនុសស្រី….

ពិតជា​ភ្ញាក់ផ្អើល​ណាស់ជាមួយបទ​ចម្រៀង​ Rap ថ្មី​ របស់​ ថេណា​ តារា​ចម្រៀង​ Original Song ដែលកាលពីយប់មិញនេះ​ តារា​ចម្រៀង​រូបនេះ​ រួមជាមួយ​លោក​ YT ទេីបតែចេញ​នូវ​បទចម្រៀង​ថ្មី​មួយ​បទ​ មានចំណង​ជេីងថា​ “អេម”​ បានធ្វើឲ្យ​មហាជន​ជាច្រើន​មានការហួសចិត្តជាខ្លាំង​ ក្រោយពី​បាន​ស្តាប់​នូវ​អត្ថន័យ​នៃ​បទចម្រៀង​មួយនេះ។

ដោយឡែក​ ក្រោយពី​មានការ​ផ្ទុះ​កក្រើក​ចំពោះ​បទចម្រៀង​នេះរួចមក​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ ក៏បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ផងដែរ​ ចំពោះ​អត្ថន័យ​នៃ​បទ​បទចម្រៀង​ ដែលហាក់បីជា​មានការលេីកឡេីងមក​សុទ្ធតែ​ពាក្យ​អាម៉ាស ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់សង្គមជាខ្លាំង​ ជាពិសេស​កិត្តិយស​របស់មនុស្សស្រីតែម្តង​ ។

ក្នុង​នោះដែរ​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ ក៏​បាន​បញ្ចេញ​ជាមតិ​យោបល់លេីកឡេីងចំពោះ​បទចម្រៀង​នេះយ៉ាងដូច្នេះថា៖​ «ទទួលយកអត់បាន ទេអូន រឿងអាម៉ាស់ របស់មនុស្សស្រីណាអូន ខ្លាំងអស្ចារ្យ​ ណាស់ប្អូនប្រុស​ ដែលយករឿងលើគ្រែ​ របស់ប្អូន និងមនុស្សស្រី​ មកអួតជាសាធាណះ​ អោយគេដឹងថា​ ។

ប្អូនពិតជាជាប់ចិត្ត និង ពូកែនូវទង្វើសកម្មភាពបែបនោះ​ របស់មនុស្សស្រី។ បងសុំសរសើរអូន​ ដែលក្លាហាន
រឿងបែបនេះ​ ជាច្បាប់ធម្មជាតិ​ ដែលបង្កើតមនុស្ស និងសត្វអោយមាន​ តម្រេកតណ្ហា តែមនុស្សម្នាក់ៗ​ គេមិននិយាយ​ជាសាធារណះនោះទេ ព្រោះជារឿង​កេរ្តិ៍​ខ្មាស់​ របស់មនុស្សទាំងបីភេទ។

ហើយអូនមានគិតទេថា​ ទង្វើបែបនេះអ្នកម្តាយ និងបងស្រី ប្អូនស្រីរបស់ប្អូន​ ក៏ធ្លាប់មានដែរ ហើយបើឪពុក ឬដៃគូររួមភេទរបស់ពួកគាត់​ លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះ​ មកនិយាយជាសាធារណះវិញ​ តើអូនមានអារម្មណ៍បែបណា?​ បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង»។

For More Videos Amazing