ក្រោយពី​លោក​ឧត្តមសេនីយ៍​ត្រី​ គឹម​ រស្មី​ ត្រូវ​បានប្រកាសដកតំណែង​ ពេលនេះ​ត្រូវ​ជំនួសតំណែង​មកវិញដោយ​ ផ្កាយ​១…

ដូចដែរ​ប្រិយមិត្ត​បានទទួលជ្រាបរួចមកហេីយ​ អំពី​ការដក​តំណែង​លោក​ឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ក្រោយពី​លោក​បាន​សំញែងនូវ​ទ្រព្យសម្បត្តិ​ ដោយបានចែក​សែក​ដល់​កូនៗ​ចំនួន​ ​៥នាក់​ ក្នុង​ម្នាក់ចំនួន​ ​១០ម៉ឺន​ដុល្លារ​ ក្នុង​ថ្ងៃ​ខួបកំណើត​ ជា​ហេតុផល​ នៃ​ការ​អស់​ដំណែង​នេះ​ ។

មកដល់ពេលនេះ​ លោក​ទេសរដ្ឋមន្ត្រី​ ឱម​ យិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ACU​ ក៏បានធ្វេីការ​បញ្ជាក់​ដែរថា៖​ “ការបើកការស៊ើបអង្កេត​ លើអតីតមេបញ្ជាការ​ កងរាជអាវុធហត្ថ​ ខេត្តរតនគិរី លោក គឹម រស្មី គឺមិនមែនធ្វើតាម​ ពាក្យបណ្តឹងរបស់ អង្គការសង្គម​ ស៊ីវិលមួយណា​ នោះទេ តែកម្លាំងជំនាញ​ របស់អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេត​ តាំងពីមានតម្រុយមុននេះម្ល៉េះ”។

ការបើកការស៊ើបអង្កេតនេះ​ ក្រោយពី​មានការ​ងឿង​ឆ្ងល់​ពីមហាជន​ជាច្រើន​ អំពី​មូលហេតុ​ដែល​អតីត​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ ខេត្តរតនគិរី លោក គឹម រស្មី ធ្វើ​ការ​ងារ​រដ្ឋ​ បម្រើ​រាស្ត្រ​ ដែលមានប្រាក់ខែត្រឹម​ ១លាន​ ទៅ២លាន​តែប៉ុណ្ណោះ​ បែរជាមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​បែបនេះ​។

ដោយឡែក​ ក្រោយពី​លោក​ឧត្តមសេនីយ៍​ត្រី​ គឹម​ រស្មី​ ត្រូវ​បានប្រកាសដកតំណែងហេីយនោះ​ ពេលនេះផ្កាយ​ ១​ លោក​ឧត្ដមសេនីយ៍​ត្រី​ ថាវ​ យ៉េន​ នឹងចូលមកកាន់តំណែង​ជំនួស​ក្នុងតំណែង​មេបញ្ជាការ​ស្តីទី​ នៃ​​កងរាជអាវុធហត្ថ​ ខេត្ត​រតនគិរី​ ដែលនេះគឺជាការទទួលបានពី​មន្រ្ដី​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ។

For More Videos Amazing