ខុសដែរ ឬ គ្រាន់តែខំស្រាវជ្រាវ នូវជំនាញផ្ទាល់ខ្លួន ដែលជាស្នាដៃខ្លួនឯង ដែលមិនចម្លង ឬញ្ចើចបញ្ចើ នរណាម្នាក់សោះ ក៍ត្រូវគេប្រមាថមើលងាយបែបនេះ….

ដូចដែរ​ប្រិយមិត្ត​បានដឹងរួចមកហេីយ​អំពី​ការផលិត​មីល្ពៅរបស់ខ្មែរ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយបុរសម្នាក់ឈ្មោះ​ គឹម​ វ៉ាង​ នៅខេត្ត​បាត់​ដំបង​ ក្រោយ​ពី​បានធ្វេី​ការ​ស្រាវជ្រាវ​អស់រយៈពេល​ ២ឆ្នាំ​ ទេីបទទួលបាន​ជោគជ័យ​ និងត្រូវ​បាន​មហាជនខ្មែរ​ទូទាំង​ប្រទេស​ បានកោតសរសេីរ​ រួមជាមួយ​ការគាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ទៀត​ផង។

«ជាមួយ​នឹង​ភាព​ជោគជ័យ​នេះដែរ​ ស្រាប់តែ​ម្ចាស់​មីល្ពៅ​ ក៏បាន​ប្រកាស​ក្ដែងៗ​ថា​៖​ «ជំរាបសួរបាទ មីល្ពៅខ្មែរ បាត់ដំបង សូមប្រកាសជាផ្លូវការថា ខ្ញុំសូមបិទមិនទទួលការសុំ វិនិយោគទេ។ ហើយខ្ញំមិនបាទទួលវិនិយោគ ពីខាងណាដែរ។ ខ្ញុំនឹងខំប្រឹងធ្វើវា ដោយខ្លួនឯង ទោះលំបាក យ៉ាងណាក៏ដោយ។ សូមអរគុណបាទ»។

ក្រោយពី​មានការប្រកាសមិនទទួលការ​វិនិយោគ​នោះ​ ក៏មាន​វត្តមាន​បុគ្គល​ល្បីៗ​មួយ​ចំនួន​ ក៏បានចេញមុខផ្តល់ជា​យោបល់​ ក៏ដូចជា​គំនិតមួយចំនួន​ ដេីម្បី​ឲ្យ​ម្ចាស់មីល្ពៅខ្មែរ​រូបនេះ​ ទទួលបាន​ការ​បោះជំហានទៅមុខ​កាន់តែ​ឆ្ងាយ​ផង​ដែរ​ ។ មួយ​វិញ​ទៀតនោះ​ ក៏មាន​បុគ្គល​មួយ​ចំនួន​ បានធ្វេី​ការ​រិះ​គន់​ចំពោះម្ចាស់​មីល្ពៅខ្មែរ​រូបនេះ​ ថាមាន​អំនួត​ និងដេីរទៅមុខមិនបានឆ្ងាយទៀតផង។

ជុំវិញ​រឿង​ខាងលើ​ ក៏មាន​គណនី​ហ្វេសបុក​ឈ្មោះ​ កម្រង​ ផ្កា​ស្នេហ៍​ បានលេីកឡេីងយ៉ាង​ចំៗថា៖​ «គ្រាន់តែចំណេះ​ ជំនាញផ្ទាល់ខ្លួន​ បង្កើតឡើង​ដោយស្នាដៃខ្លួនឯង​ មិនបានចម្លង​ ដើម្បីបញ្ចើចចញ្ចើនរណាសោះ​ ក៏រងការប្រមាថដែរ​ មែនទេ?ក្នុងសង្គមមួយ​ ដែលសម្បូរតែធនធាន​ ខាងជាន់ពន្លិចបែបនេះ​ តើយុវជនណា​ ដែលហ៊ាន​ បង្ហាញសមត្ថភាព​ បញ្ចេញស្នាដៃបានទៅ?

តើពួកគេ​ មានទឹកចិត្តឯណា​ ដើម្បីប្រឹងប្រែងបន្តទៅ? ក្រៅអំពីការជាន់ពន្លិច​ នៅឆ្លៀតឱកាស​ ប្រមាថមើលងាយ​គ្នាទៀត។​ (​អាល្ងង់​ អាអួត​ អាអឿ​ បានចេះតិចអួត)ណាស់។ អ្នកដែលពោលពាក្យ​ ទាំងនេះចេញមក​ តើដឹងទេ​ថា​ អ្នកខ្លួនឯងកំពុងតែអំណួត​ មានសមត្ថភាព​ លើសអ្នកផលិតមីល្ពៅ​ នេះទៅហើយ។ អួតថាអ្នកខ្លាំង​ លើសគេទៅហើយ។

ក្រៅអំពីការជាន់ពន្លិច​ បំបាក់ស្មារតី​ តើអ្នកបានជួយ​ ឬឧបត្ថម្ភអីដល់គាត់ហើយ​ បានជាប្រឹងយកមុខមាត់ម៉្លេះ? ការដែលជួយខ្លួនឯង​ រកឃើញនូវគំនិតថ្មី​ គំហើញថ្មី​ ផលិតផលថ្មី​ ហើយអភិវឌ្ឍបំណិនទាំងនេះ​ ឲ្យរីកចម្រើនខ្លាំងក្លា​ មានន័យថា​ គាត់កំពុងលើកស្ទួយ​ មុខមាត់សង្គមទៅហើយ។ បើមិនបានចំណាយធនធាន​ ឬកម្លាំងកាយចិត្តជួយគាត់ទេ​ យកល្អរិះរកវិធីបង្កើតថ្មីដែរទៅ​»។

For More Videos Amazing