សារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការដកលោកគឹម រស្មី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ (មានវីដេអូ)

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងរួចមកហើយ ដោយលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី បានធ្វើពិធីខួបកំណើត និងបានសំញែងទ្រព្យសម្បត្តិរបស់លោក ដោយការចែកលុយអោយកូនៗរបស់ ក្នងម្នាក់ ១០មុឺនដុល្លា ដែលសរុបទាំងអស់ រហូតដល់ទៅ ៥០មុឺនដុល្លា ដែលធ្វើអោយមហាជនងឿរឆ្ងល់ថា លោកមានប្រាក់ខែត្រឹមតែ ១លានរៀង – ២លានរៀល តែប៉ុណ្ណោះ តែបែរជាមានលុយដ៍ច្រើនសន្ធឹកសន្ធាប់បែបនេះទៅវិញ។

ក្រោយពីបែកធ្លាយនូវវីដេអូ​ ដែលលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី បានប្រកាសចែកលុយអោយកូនៗរបស់លោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដែលជាសំណើររបស់សម្តេចតេជោ ហ៊ុន សែន ក្នងការដកលោក គឹម រស្មី ចេញពីតំណែង។

បន្ទាប់មកសម្តេចក៍បានបង្ហោះសារ លើផេកផ្លូវការរបស់សម្តេច ដោយមានប្រសាសន៍ «នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់»។ និងយោងតាមផេកហ្វេសបុកឈ្មោះ Cambo Globe ដែលបានបង្ហោះសារសម្លេងរបស់សម្តេចតេជោ ដោយបានសរសេរថា «ឃ្លីបទី២ (៤នាទី)នៃសារសម្លេងសម្តេចតេជោហ៊ុន សែន ជុំវិញការដកលោក គឹម រស្មី ពីតំណែង»។

ក្នុងសារសម្លេងនោះសម្តេចតេជោ បានមានប្រសាសន៍ «ជូនថ្នាក់ដឹងក្នុងគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំដទៃទៀត ដែលចូលក្នុងបណ្តាញ ថ្ងៃនេះខ្ញុំសម្រេចដោយការឈឺចាប់ ដើម្បីនឹងដកតំណែង និងបណ្តេញចេញពីមេបញ្ចាការកងរាជអវុធហត្ថលើផ្ទៃប្រទេស នៅខេត្តរតនៈគិរី ដែលក្នុងរយៈការកន្លងទៅនេះ បានធ្វើពិធីខួបកំណើត ហើយសំញែងនូវទ្រព្យសម្បត្តិ នេះគឺជាអភិក្រមទី៥ ដែលខ្ញុំត្រូវតែធ្វើដែលជៀសវាងមិនបាន បើខ្ញុំមិនធ្វើរឿងនេះនោះទេ គឺប្រហែលជាខ្ញុំត្រូវលាលែងពីតំណែង ល្អជាង។

ហើយមិនចំបាច់និយាយពីអភិក្រមទី៥ អំពីការវះកាត់ទៀតទេ តើអ្នកថ្នាក់ដំនាំរបស់យើងនៅចាំបានទេថា កាលពីក្នុងសន្និបាតខែធ្នូ យើងបានខិតខំធ្វើការខ្លាំងណាស់ ហើយខ្ញុំបានប្រឹងនិយាយខ្លាំងណាស់ យើងអប់រំខ្លាំងណាស់ ដែលមានអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែរ ព្យាបាល និងវះកាត់ ថ្មីៗនេះនាយឧត្តមសេនីយ៍ សៅ សុខា ក៍បានលើអំពី អភិក្រម អំពីរបៀបបង្ការ ទប់ស្កាត់ និងបង្ក្រាប ក៍ប៉ុន្តែរឿងនេះ វាបានក្រោយ កើតក្រោយ តែឯកឧត្តម សៅ សុខា តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។

ខ្ញុំយល់ការលំបាករបស់ឯកឧត្តម សៅ សុខា មិនហ៊ានធ្វើការសំណើរបានមកទេ សម្តេចទាបាញ់ មានបញ្ហាសុខភាព ដែលគាត់អាចមិនក្តាប់បញ្ហានេះមិនច្បាស់ ដូច្នេះខ្ញុំយកការទទួលខុសត្រូវ ដើម្បីបណ្តេញ មេបញ្ចាការអវុធហត្ថចេញពីជួរចោលតែម្តង ប្រសិនមានករណីបែបនេះតទៅទៀត មិនត្រូវមានការលើកលែងណាមួយ អោយមានករណីនេះបន្តទេ ហើយអ្នកដែលធ្វើការអន្តរាគមន៍ទប់ស្កាត់ទាំងឡាយ ក៍ត្រូវទទួលទន្ទកម្មដូចគ្នា។

សូមយល់ថា ពេលវេលានេះគឺជាពេលវេលាដែលល្អបំផុត ដើម្បីយើងកែប្រែនូវអ្វីដែលជាកំហុសឆ្គង ត្រង់នឹងហើយដែលខ្ញុំមានការព្រួយបារម្មណ៍ធំជាងគេ ព្រួយបារម្មណ៍នូវត្រង់ថា ផ្ទៃក្នុងរបស់យើងបានមើលស្រាលគូរប្រកួត គិតថាគូរប្រកួតបានស្លាប់បាត់ទៅហើយ បានចុះខ្សោយទៅហើយ ហើយពួកគេបានប្រព្រឹត្តិ នូវអ្វីដែលមិនគួរប្រព្រឹត្តិ ផ្គើនជាមួយនឹងបទបញ្ចា មើលស្រាលភាពការណ៍ នោះហើយជាបញ្ហាដែលស្លាប់ គណបក្សប្រជាជនអាចឈានដល់ទៅដល់ការស្លាប់។

ប្រសិនបើយើងមិនដោះស្រាយបានបញ្ហានេះទេ ដូច្នេះខ្ញុំស្នើរសូមស្នើរអោយមានការយោគយល់ ចំពោះការសម្រេចចិត្តដ៍ឈឺចាប់របស់ខ្ញុំនេះ ខ្ញុំសូមស្នើរអោយគ្រប់អង្គភាពទាំងអស់ ពិនិត្យមើល នៅគ្រប់ទីកន្លែងទទួលខុសត្រូវ ខ្ញុំរងចាំសេចក្តីស្នើររបស់នាយឧត្តមសេនីយ៍ សៅ សុខា ប៉ុន្តែខ្ញុំក៍មិនទុកពេលបន្ថែមទៀតទេ នៅពេលដែលគ្មានការប្រតិកម្ម ណាមួយកើតឡើង»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing