សូមជួយស៊ែរបន្តផង! សំរាប់អ្នកលក់អីវ៉ាន់អនឡាន សូមប្រុងប្រយ័ត្ន ព្រោះមានជនខិលខូចបន្លំធ្វើទិញអីវ៉ាន់យើង ហើយក៍ធ្វើសកម្មភាព….

ករណី​ល្បិច​ឆបោកជាច្រេីន​ តែងតែកេីតមានឡេីង​ក្នុង​សង្គម​ ក៏ព្រោះតែ​មាន​បុគ្គល​មួយ​ចំនួន​តូច​ បានប្រេីល្បិចកល​ផ្សេងៗ​ និងមានគ្រប់រូបភាព​ ដែល​ពួកគេ​ស្ទើតែ​ចាត់​ទុកវាជា​មុខរបរ​ខ្លួន​ឯង​ទៅ​ហេីយ​ បេីទោះជា​រឿងនេះជារឿងខុស​ច្បាប់​ និងជារឿងមួយដែលសង្គមមានការ​ស្អប់ខ្ពើម​ និងមិនឲ្យតម្លៃយ៉ាងណានោះ។

ដោយឡែក​ បុរសម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Love Reach ត្រូវ​បានមហាជន​ជាច្រើន​ បានធ្វេី​ការ​ចោទប្រកាន់​ថា​ គឺជា​ជន​សង្ស័យ​ក្នុង​បទល្មើស​ជាច្រើន​ដូចជាលួច​ ឆក់​ប្លន់​ និង​ប្លន់ជាដេីមនោះ​ ដែលនេះគឺការ​លេីកឡេីង​តាមរយៈ​គណនី​ហ្វេសបុក​នារី​ម្នាក់​ឈ្មោះ​ Jamie Jamie ដោយបានសរសេរថា​ «Be careful ផងណា​ អ្នកលក់អនឡាញទាំងអស់​ Credit to: បង វីរះ ព្រេជ»។

ក្នុង​នោះដែរ​ ក៏មាន​គណនី​ហ្វេសប៊ុក​មួយ​បានលេីកឡេីង​ ម្ចាស់​គណនី​ហ្វេសបុក​ឈ្មោះ​ Love Reach បានប្រេីវិធី​កម្មង់ទិញ​ឥវ៉ាន់​តាម​អនឡាញ​ ក្រោយ​មកក៏អោយ​អ្នកលក់​យក​ឥវ៉ាន់​មកអោយនៅ​ស្ទឹងមានជ័យ​ បន្ទាប់មកទៀត​ គណនី​មួយ​នេះ​ ក៏បានចេញ​សកម្មភាព​ ប្លន់ម៉ូតូអ្នក​លក់​អនឡាញ​យកទៅតែម្តង។

មួយ​វិញ​ទៀតនោះ​ ក៏មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Khai Khathaya បា​ន​បង្ហាញថា៖​ «អាមួយហ្នឹង​ ធ្លាប់ចូលក្នុងសាលារៀនខ្ញុំ​ កាលពីខ្ញុំរៀនទី១២​ទុកទូរស័ព្ទ​ និងលុយក្នុងកាតាបរៀន​ ហើយចេញទៅ​ គេរពទង់ជាតិ​ ពេលដែលគោរពចប់​ ពេលចូលបន្ទប់វិញ​ស្រាប់តែបាត់​របស់អស់​ តែសំណាងល្អ​ គ្រូចាប់វាបាន​ ពេលវាចេញម៉ូតូ​ គ្រូសង្ស័យដោយឃើញទូរស័ព្ទច្រើនពេក​នៅហោប៉ៅវា​ គ្រូក៏ដកទុុកសិន​ ហើយវាក៏ចេញម៉ូតូរត់បាត់ទៅ»។ ដូច្នេះ​ សូមបងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ផង។

For More Videos Amazing