ថ្ងៃខួបកំណេីតរបស់​រាជនី​ក្រមា​ កញ្ញា​ មាន​ សូនីតា​ ពិតជាសប្បាយខុសប្លែកពីគេដាច់តែម្តង…(មានវីដេអូ​)​

បេីនិយាយពី​​រាជនី​ក្រមា​ បងប្អូន​ប្រិយមិត្ត​ និង​មហាជន​ប្រាកដ​ ជាបានស្គាល់រួចមកហេីយ​ កញ្ញា​ មាន​ សូនីតា​ ដែលនាង​គឺជា​តារាម៉ូដែល​ និងជាតារាសម្តែងដ៏ល្បីមួយរូប​ ហេីយ​តារារូបនេះ​ ក៏តែងតែបាន​ចូលរួម​ចំណែក​ថែរក្សា​មរតក​វប្បធម៌​ ដែលជា​កេរ្តិ៍​ដំណែល​របស់ដូនតាជំនាន់ដេីមបានបន្សល់ទុក។

កញ្ញា​ មាន​ សូនីតា​ ដែលទទួលបានងារ​ រាជនី​ក្រមា​ ពីមហាជន​ខ្មែរ​ ក៏មានតួនាទីជាទូត​សុច្ឆន្ទៈ​តំណាងអង្គការ USAID ផ្សព្វផ្សាយ​ការជួញដូរ​មនុស្ស​ ដែលជា​កិច្ចការ​ងារ​មួយ​ ក្នុង​ការរួមចំណែកជួយទៅដល់​សង្គម​ផង​ដែរ​ ទេីប​តារា​ធ្មេញច្រពេីសរូបនេះ​ តែងតែទទួលបាននូវ​ការ​កោតសរសើរ​មិនដាច់​ពី​មាត់​ ពី​មហាជន​។

បេីយេីងក្រឡេកមកមេីលពី​ជីវិត​ឯកជន​របស់​តារាស្រី​ដ៏ស្រស់ស្អាត​រូបនេះ​ គឺតែងតែបង្ហាញនូវភាព​សិចសុីរបស់ខ្លួន​ក្នុង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ ជាពិសេស​នៅពេលធ្វេីលំហាត់ប្រាណ​ ដេីម្បី​ទទួលបាន​នូវ​សុខភាព​ល្អ ក៏ដូចជា​ទទួលបាននូវរាង​ដ៏ស្រឡូន​ ដូចដែរ​ប្រិយមិត្ត​ធ្លាប់​បាន​ឃេីញ​ផងនោះ។

ដោយឡែក​ កាលពី​ម្សិលមិញ​នេះ​ ខណៈ​ពេល​ដែល​តារា​ស្រី​រូប​នេះ​ កំពុងតែ​បានធ្វេី​លំហាត់​ប្រាណ​ ស្រាប់តែ​មិត្តភ័ក្ដិ​របស់កញ្ញា​ មាន​ សូនីតា​ ក៏បាន​ធ្វើ​ការ​ Surprise នំខួបកំណេីតយ៉ាង​ភ្ញាក់ផ្អើល​ និង​មានភាព​រីករាយ​ខ្លាំង​ណាស់​។ ក្នុង​នោះដែរ​កញ្ញា​ មាន​ សូនីតា​ ក៏បាននិយាយលេងថា” ឆ្នាំនេះ សុំអោយបានប្តី 2-3 មកទុកចែកពួកម៉ាក់ខ្លះ អរគុណ Idol ទាំងអស់ចា៎”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing