អ្នកនាង​ កាឆយ​ បានទៅសួរសុខទុក្ខនាយ​ សាន​ម៉ៅ​ ដល់​មន្ទីរពេទ្រ​ជោរៃ​ និងបាន​ពោលពាក្យ​ថា…

ដូចដែរបងប្អូន​ប្រិយមិត្ត​ធ្លាប់​បាន​ទទួលជ្រាបរួចមកហេីយ​អំពី​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ជេីងចាស់​នាយ​ សាន​ម៉ៅ​ ដែលលោកបានជួបប្រទះនូវជំងឺច្រើនមុខណាស់​ មានដូចជា លើសឈាម ទឹកនោមផ្អែម ជាពិសេសជំងឺសួត​ ដ៏ធ្ងន់ធ្ងរមួយ​ ដែលតម្រូវឲ្យដាក់អុកហ្ស៊ីហ្ស៊ែនជាប្រចាំ កាលពី​កន្លង​ទៅ​នោះ​ ។

ចំពោះ​ប្រភេទ​ជំងឺ​របស់​នាយ​ សាន​ ម៉ៅ​ ត្រូវ​បានក្រុម​គ្រួសារ​មានក្តី​ព្រួយបារម្ភជាខ្លាំង​ និងដោយខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៀតនោះ​ ទេីប​ក្រុម​គ្រួសារ​ក៏​បានយករថយន្ត​ និងប្លង់ផ្ទះទៅដាក់បញ្ចាំ​ ដេីម្បី​យកលុយនោះ​ បញ្ចូនលោក​ទៅកាន់មន្ទីរពេទ្យ​ប្រទេស​ថៃ​ ដេីម្បី​បន្តសម្រាកព្យាបាល​ ។

ក្រោយ​ពី​តារា​កំប្លែង​ជេីងចាស់​នាយ​ សាន​ ម៉ៅ​ បានធ្វេីការ​សម្រាក​ព្យាបាល​អស់​មួយ​រយៈ​ពេល​ក្នុង​ប្រទេស​ថៃនោះ​ ពេលនេះលោកបាន​ត្រលប់​មកប្រទេស​កម្ពុជា​វិញ​ហើយ​ ដោយបន្តមកសម្រាកព្យាបាលនៅ​ឯ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ​​ ដែលមានទីតាំងស្ថិតនៅតាម បណ្តោយ ផ្លូវជាតិលេខ ១​ បឹងស្នោ។

ដោយឡែក​ នៅថ្ងៃនេះដែរ​ អ្នកនាង​ កាឆយ​ តារា​កំប្លែង​ជេីងចាស់​រួមជីព​ ក៏​បានទៅសួរសុខទុក្ខនាយ​ សាន​ម៉ៅ​ ដល់​មន្ទីរពេទ្រ​ផងដែរ​ និងបានរៀបរាប់​ថា៖​ «ថ្ងៃនេះបានមកសួរសុខទុកបងសានម៉ៅនៅពេទ្យជោរី ជំងឺគាត់មិនទាន់ធូទេ សូមអោយវត្តុសមានរិទ្ធបារមី សូមអោយបងឆាប់ជា ខ្ញុំអាណិតគាត់ខ្លាំងណាស់»។