ដោយសារតែមានឈ្មោះដូចគ្នា​ ធ្វេីអោយអ្នកសារព័ត៌មានខ្លះយល់ច្រលំ​ លោកឧត្ដមសេនីយ៍​ឯក​ គឹម​​ រស្មី​ អគ្គ​លេខា….

ក្រោយពី “ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃ កងយោធពលខេមរភូមិន្ទ នេះបើយោងតាមព្រះរាជក្រឹត្យ”។

ទន្ទឹងនឹងការសម្រេច លុបឈ្មោះ មេប៉េអឹក ផ្កាយមួយ ឈរជើងនៅខេត្ដ រតនៈគិរី លោក គឹម រស្មី ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទរួចមក រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ ត្រូវបានមហាជនជាច្រើន បានសាទរចំពោះចំនាត់ការ អភិក្រមទី ៥នេះយ៉ាងខ្លាំងតែម្ដង។

ជាមួយនិងគ្នានេះដែរ មុននេះបន្ដិចតាមរយៈគេហទំព័រ ហ្វេស ប៊ុកផេករបស់ លោក ផែង វណ្ណ បានប្រាប់អោយដឹងពីការយល់ច្រលំរបស់អ្នកសារព័ត៌មានមួយចំនួន ដោយលោក លោកឧត្ដមសេនីយ៍​ឯក​ គឹម​​ រស្មី​ អគ្គ​លេខាធិការ​ធិការ​រង​ ក្រសួង​ការ​ពារជាតិ មានឈ្មោះដូចទៅនិង លោក មេប៉េអឹម ខេត្ដ រតនៈគិរី ដែលធ្វើអោយ មានអ្នកសារព័ត៌មានខ្លះបានប្រើប្រាស់រូបថតខុស។

លោក ផែង វណ្ណៈ បានសរសេរថា៖”ដោយសារតែមានឈ្មោះដូចគ្នា​ ធ្វេីអោយអ្នកសារព័ត៌មានខ្លះយល់ច្រលំ​ លោកឧត្ដមសេនីយ៍​ឯក​ គឹម​​ រស្មី​ អគ្គ​លេខាធិការ​ធិការ​រង​ ក្រសួង​ការ​ពារជាតិ​ បានបំភ្លឺថា​ មានអ្នកសារព័ត៌មានខ្លះ​មិនស្គាល់​ លោកឧត្ដមសេនីយ៍​ត្រី​ គឹម​ រស្មី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី​ បែជាយករូបថតលោកទៅប្រេីទៅវិញ​។ ដូច្នេះ​ដេីម្បីកុំអោយយល់ច្រលំ​សូមអ្នកសារព័ត៌មានឈប់យករូបថតលោកទៅប្រេីខុសទៀត​។ សូមអរគុណ”។