ក្តុកក្តួល​ណាស់​! ហេតុ​តែចង់ឲ្យម្តាយចេញទៅដេីរលេងនៅប្រទេស​កូរ៉េ​ តែពេលទៅដល់​ ស្រាប់តែ​គាត់បែរជា​ស្លាប់​ ដោយសារ​តែ​…

មនុស្ស​យេីង​ម្នាក់​ៗ​ តែង​តែ​ប្រាថ្នាចង់តបស្នង​សងគុណ​ចំពោះឪពុកម្តាយរបស់ខ្លួន​ នៅពេលដែលខ្លួនចាប់ផ្តេីមមាន​លទ្ធភាព​ ក៏ដូចជា​មានមុខ​របរ​ និងការ​ងារ​ត្រឹម​ត្រូវ​ ជាពិសេស​នៅពេលដែលពួកគាត់មានវ័យ​ចាស់ជរា​ មួយ​វិញ​ទៀតនោះ​ បេីទោះជាមិនមាន​លទ្ធភាព​ក្នុង​ការ​ជួយគាត់​ ក៏គម្បី​មិនគួរធ្វេីបាបចំពោះពួកគាត់ផងដែរ។

បុរស​ម្នាក់​ ហេតុ​តែចង់បំពេញ​កាតព្វកិច្ច​ជាកូនល្អក៏បាននាំម្តាយទៅដេីរលេង​កម្សាន្ត​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ អ្វីដែល​អកុសល​នោះ​ ស្រាប់​តែ​ម្តាយ​របស់​បុរសរូបនេះ​ បានថប់ដង្ហេីម​ចុកពេញទ្រូង​ ដួលទៅតែម្តង​ ក្រោយ​មក​ក៏បាន​ធ្វើ​ការ​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ តែមិនអាច​ជួយ​សង្រ្គោះ​ពីក្រុម​គ្រូពេទ្យ​បាន​នោះទេ​។

ហេតុ​ការណ៍​ដ៏​គួរឲ្យ​រន្ធត់​តក់ស្លុត​នេះ​ បានកេីតឡេីង​ កាលពី​ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ៤:៤៥នាទី​ល្ងាច​នៅប្រទេស​កូរ៉េ​ ។ ក្នុង​នោះដែរ​ សាកសព​របស់ស្រ្តីខាងលេីក៏បានធ្វេីការ​ដង្ហែរ​ពី​មន្ទីរពេទ្យ​ប្រទេស​កូរ៉េ​ មកកាន់ទឹកដីកំណេីតវិញហេីយ​ ដែលមាន​កូនប្រុស​ជាអ្នកចាំជូនដំណេីរ។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Monus Aek Ka ដែលត្រូវ​ជាកូនប្រុសរបស់ស្រ្តីខាងលេី​ បាន​រៀប​រាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា៖​ «សូមអោយម៉ាក់​ ទៅបានសុខណាម៉ាក់ណា​ កូននិងនៅជាមួយម៉ាក់រហូត​ កូនចង់ប្រាប់ថា​កូនស្រលាញម៉ាក់ខ្លាំងណាស់​ ដឹងនៅម៉ាក់​ ម៉ាក់មកនៅជាមួយកូនណាម៉ាក់ណា​ ម៉ាក់ថាស្រលាញ់កូនខ្លាំងនោះអី​យើងនៅជុំគ្រួសារយើងណាម៉ាក់ណា​ កូនចៅស្រលាញ់ម៉ាក់ណាស់»។

For More Videos Amazing