ត្រេកអរ​ណាស់​! លោក​ផែង​ វណ្ណៈ​ ដោយក្តី​អាណិត​អាសូរ​ខ្លាំងពេក លោកបានជូនថវិកាដល់​បុរសអ្នក​រត់ម៉ូតូឌុប​នូវ​ទឹក​ប្រាក់​ចំនួន​…

ប្រិយមិត្ដប្រាកដជាជ្រាបរួចមកហើយ ចំពោះរឿងហេតុកាលពី​ប៉ុន្មា​ន​ថ្ងៃនេះ​មុននេះ​ ដែលបុរសអ្នករត់ម៉ូតូឌុបម្នាក់​ ត្រូវបានជិះម៉ូតូ​ជ្រុលទៅប៉ះនឹង​កង់​រថយន្ត​មួយគ្រឿង​ ដែលពាក់​ស្លាកលេខ​ ខ.ម​ ក្រោយ​មក​ ម្ចាស់​រថយន្ត​ទំនើប​មួយ​នេះ​ ក៏បានចុះពីរថយន្ត​ និងចុងក្រោយ​ក៏បានឆក់លុយ​ពីកាបូបបុរសរត់​ម៉ូតូ​ឌុប​យកទៅទាំងអស់តែម្តង បង្កអោយមានការភ្ញាក់ផ្អើល ពេញបណ្ដាញ សង្គម ហ្វេស ប៊ុកតែម្ដង។

ក្រោយពីឃើញទង្វើដល់អាក្រក់បែបនេះរួចមក ចំពោះ​រឿង​ខាងលើនេះ​​ មហាជនជាច្រើន​ បានសម្តែង​នូវ​អារម្មណ៍​អាណិត​អាសូរ​ដល់​​ខាង​បុរស​ដែលជាអ្នក​រត់​ម៉ូតូ​ឌុប​ជាខ្លាំង​ ដោយមានអ្នកសប្បុរសធម៌មួយចំនួនបានប្រកាសស្វែងរក គាត់ថែមទៀតផង។ ជាមួយនឹងគ្នានេះដែរ មុននេះបន្ដិចតាមរយៈគេហទំព័រ ហ្វេស ប៊ុកផេក លោក ផែង វណ្ណ ក៏បាននាំ

យកថវិកាមួយចំនួនទៅកាន់ ជាទឹកចិត្ដរបស់គាត់ ទៅអោយបុរសជាម្ចាស់ម៉ូតូ ដោយរូបលោកបានសរសេររៀបរាប់ថា៖”ជួបប្អូនរត់ម៉ូតូឌុបដែលមគេប្លន់លុយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរតិចតួចនៅជិតផ្សារអូរឡាំពិក​។ នៅរសៀលថ្ងៃទី​ ៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ប្អូន​ប្រុស​រត់ម៉ូតូឌុប​ឈ្មោះ​ អោក​ វេទគូ​ បានមកជួបខ្ញុំនៅផ្ទះរបស់ខ្ញុំ​នៅតាខ្មៅ​។

ប្អូន​ប្រុស​បានអោយដឹងថា​ លុយដែលបុរសបេីកឡានពណ៌ត្រេអ៊ី​ប្រមូល​យកទៅនោះមានចំនួន​ ២៩​ ដុល្លារ​ ។ ប្អូន​ប្រុស​សន្សំ​ទេីបបាន​ ២៩​ ដុល្លារ​ ក៏ត្រូវ​គេយកអស់ទាំងនគរបាលមិនទាន់មកដោះស្រាយផង​។ ដោយមានក្ដីអាណិត​ ខ្ញុំបានផ្ដល់ថវិកាផ្ទាល់ខ្លួនជូនប្អូនប្រុស​ អោក​ វេទគូ​ ចំនួន​ ១៣០​ ដុល្លារ​ ដោយ​ ៣០​ ដុល្លារ​ ថ្លៃដែលបុរសបេីកឡានត្រេអ៊ីយក​ និង​ ១០០​ ដុល្លារ​ សំរាប់​ប្អូនប្រុស​ផ្ទាល់​ ។ ខ្ញុំបានអប់រំប្អូនប្រុសបេីកបរត្រូវប្រុងប្រយ័ត្ន​ជាពិសេស​ត្រូវគោរពច្បាប់ចរាចរអោយបានខ្ជាប់ខ្ជួន​។”

For More Videos Amazing