ពិតជារឿងមិនធម្មតាទេ! ក្រោយពីបាត់មុខមួយរយៈ តារាចម្រៀងខ្មែរសុរិន្ទ ស្ថិតក្នុងផលិតកម្ម​ ថោន​ លោក ឃុង ឃុយ ស្រាប់តែ ឈរឈ្មោះជាតំណាងរាស្រ្ត នៅប្រទេសថៃ នៅឯខេត្តមួយគឺ……!

ប្រទេសថៃ៖ គឺជាប្រទេសមួយដែលកាន់ របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ និងគោរពលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ជាមួយនិងគ្នានេះដែរ ព្រះមហាក្សត្រ សោយរាជ្យ ក្នុងប្រទេសនេះគ្រាន់តែជា និមិត្តរូបប៉ុណ្ណោះ ឯអំណាច ពិតប្រាកដ គឺស្ថិតនៅលើនាយករដ្ឋមន្ត្រី ដែលកាន់កាប់រាល់សិទ្ធទាហាន និងនយោបាយទាំងអស់។

ទទឹមនឹងគ្នានេះដែរ ប្រទេសមួយនេះ ត្រូវបានគេអោយឈ្មោះថា ជាប្រទេសសុីវិល័យ ហើយក៏ជាគោលដៅ សម្រាប់ភ្ញៀវទេសចរណ៏ជាច្រើនចង់ទៅលេងកម្សាន្ដផងដែរ បើទោះបី ប្រទេសថៃ កំពុងតែរៀបចំ ការបោះឆ្នោត ដែលត្រូវបានពន្យាពេល អស់ជាច្រើនឆ្នាំរួចហើយក៏ដោយ ព្រោះតែបញ្ហានយោបាយនិងសង្គ្រាមសុីវិល។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់លោក អុឹម ជីវ៉ា បានលើកឡើងពីដំណឹងមួយ ដោយរូបលោកបានសរសេរថា៖”ស៊ែរ…!!! តារាចម្រៀងខ្មែរសុរិន្ទ ប្រចាំផលិតកម្ម​ ថោន​ លោក ឃុង ឃុយ ហេីយបានឈរ​ ឈ្មោះជា តំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ របស់គណបក្សមួយ​ នៅក្នុងប្រទេសថៃក្នុងការបោះឆ្នោតនៅប្រទេសថៃ​ នាពេលខាងមុខ… នេះជាប្រវត្ថិសា្រស្តហើយដែលសិល្បករខ្មែរសុរិនឈរឈ្មោះជា តំណាងរាស្រ្តនៅប្រទេសថៃ ហើយក៏ជាលើកទី១ដែលខ្សែរាជវង្ស

ថៃ ម្ចាស់ក្សត្រី ឧបុលរតនា រជ្ជកញ្ញា ដែលត្រូវជាបងស្រីរបស់ស្តេចថៃ មហា ​វិជ្ជរ៉ា​ឡុងកន នឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនាថ្ងៃ ទី២៤ ខែមីនា ខាងមុខ ដែលវាជារឿង នឹកស្មានមិនដល់នៅក្នុងប្រវត្តិសាស្ត្រនៃនយោបាយថៃ។ គណបក្សនេះដែរ ត្រូវបានគេឱ្យដឹងថា ជាអតីតគណបក្សរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់គេចខ្លួននៅឯបរទេស។ ដោយក្តីគោរពៈ អុឹម ជីវ៉ា។”

For More Videos Amazing