សូមរំខានអ្នកទាំងអស់គ្នាជួយស៊ែរ ម្នាក់មួយផង ដេីម្បីអោយនារីម្នាក់នេះ ចូលខ្លួនមកដោះស្រាយ តាមសម្រួលបើពុំដូច្នោះទេ…..(មានវីដេអូ)

បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់តែទំនើបទៅមុខ​ ចំពោះ​ការ​វេរលុយ​ ទៅកាន់​អ្នក​ដទៃ​​ ពិតជា​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​ ដោយគ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​ក្រុម​ហ៊ុន​វេរលុយ​មួយកន្លែង​ដែល​បងប្អូន​មាន​ទំនុកចិត្ត​ ហេីយគ្រាន់តែ​ចំណាយ​នូវ​ថ្លៃ​សេវា​កម្ម​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ គឺជាការ​ស្រេចតែម្តង​ ។

ដោយ​ឡែក​ ជាមួយ​នឹង​ភាព​ទំនើប​ទាន់​សម័យ​នេះ​ដែរ​ ពពេលខ្លះក៏អាចអោយយេីងទទួលរងនូវ​បញ្ហាមួយចំនួនផងដែរ​ ជាក់ស្តែង​ដូចជា​នៅក្នុង​ករណី​ខាងក្រោម​នេះយ៉ាងចឹង​ ដែល​ម្ចាស់​ហាង​វេរលុយ​ ទ្រូម៉ានី​ មួយកន្លែង​ បានច្រលំ​ ផ្ញេីទឹកលុយខុស​ ក្រោយ​មក​អ្នក​ទទួល​ក៏បាន​សុីដាច់តែម្តង។

ជាមួយ​នឹង​រឿងដែរ​ ម្ចាស់​ហាង​វេរលុយ​ទ្រូម៉ានី​ខាងលេីនេះ​ ដែកមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Mrr Chhun​ បាន​រៀបរាប់​ថា​៖ «សូមរំខានអ្នកទាំងអស់គ្នា ជួយ ស៊ែរ​ ម្នាក់មួយផង ដេីម្បីអោយនារីម្នាក់នេះ ចូលខ្លួនមកដោះស្រាយ​ តាមសម្រួល​ ពុំដូច្នេះទេ​ យេីងនឹងចាត់វិធានការ​ តាមផ្លូវច្បាប់​ មូលហេតុ បងស្រីម្នាក់ហ្នឹងនៅថៃ​ ផ្ញេីរលុយអោយម្នាក់ស្រីហ្នឹង​ (សាវ៉ៃ)​ 1ពាន់បាត​ តែខាងខ្ងុំច្រឡំវេលុយចេញ 1000$​ ប៉ុន្តែខាងនារីម្នាក់នោះ នាងថានាងទទួលលុយ​ បានតែ 12មុឺនរៀល ទាំងដែលខាងខ្ញុំ​ មានភស្តុតាង​ Video Camera ហេីយនាងនៅតែប្រកែក ។

អំឡុងពេលមួយអាទិត្យ​ ដែលដកលុយ​នោះ​ នៅទាក់ទងបាន​ ​ហេីយនាងនិយាយថា​ នឹងមកជួបខាងខ្ញុំ (មានសម្លេងនិយាយគ្នា​ តាមទូសព្ទ័)​ ក្រោយមកក៏ទាក់ទង​ លែងបាន​ ដោយបងថ្លៃរបស់ខ្ញុំ​ ជ្រុលមាត់ប្រាប់ថា​ មាន​ Camera សុវត្ថិភាព​ចាប់បាន​ នាងក៏ប្ដូរលេខទូរសព្ទ័​ ប្ដូរកន្លែងការងារ​ ។

ហេីយខាងខ្ញុំ​ ទាក់ទង់ទៅខាងបងប្អូនម្នាក់ស្រីហ្នឹង​ ហេីយបង្ហាញ​ Video មានទាំងវិក័យប័ត្រត្រឹមត្រូវទៀត​ តែបែជាថា​ Video​ នេះ​ ជា​ Video​ កាត់តទៅវិញ​ហេីយមិនទទួលស្គាល់ទេថា​ ប្អូនស្រីគាត់បានដកលុយ​ 1000$​ (Videoនេះ​ ដែលខាងខ្ញុំ មិនមែនចេះតែយកមកបានស្រួលៗទេ​ ទំរាំបានមក​ គឺត្រូវមានពាក្យបណ្ដឹងត្រឹមត្រូវ​ បានគេអាចអោយមកបាន​ ព្រោះគេខ្លាចខូចឈ្មោះក្រុមហ៊ុនគេរកសុី។

បេីបងប្អូនបានឃេីញ​ ឫដឹងថានៅកន្លែងណា​ សូមជូនដំណឹងមកកាន់ខាងខ្ញុំ​បាទតាមរយៈ​ FB: Sokhim Illen​ FB: Mrr Chhun​ លេខទូរស័ព្ទ:​ 0714212044,​098424289 ខាងខ្ញុំនឹងមាន​ សុគន់ជូនជាទីគាប់ចិត្ត​ ម្នាក់ស្រីឈ្មោះ(​ សាវ៉ៃ)​ មុនមានបព្ហា​ នាងធ្វេីការនៅរោងចក្រ​ អុីហ្វរតេ​ នៅលូ5​ ស្ទឹងមានជ័យ​ សូមអរគុណ​»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing