ពិតជាល្អខ្លាំងណាស់!!! ក្មេងៗសិស្សសាលាបឋមសិក្សាមួយកន្លែង បានយកក្រមា និងសារ៉ុង មកធ្វើជាឯកសណ្ឋាន មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលសាលានោះ មានឈ្មោះ និងទីតាំងនៅ…(មានរូបភាព)

ដូចដែលប្រិយមិត្ដបានដឹងរួចមកហើយថា ប្រជាជនកម្ពុជាមានទម្លាប់ស្លៀកពាក់ កន្សែងរុំ ដែលត្បាញចេញពីអំបោះមានក្រឡាខ្វែង ហៅថា ក្រមា និងកន្សែងម៉្យាងទៀតគឺ សារ៉ុង។ កន្សែងទាំងពីរនេះហើយ បានក្លាយទៅជាអត្តសញ្ញាណ នៃសម្លៀកបំពាក់ខ្មែរមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ គេពុំ បានដឹងច្បាស់ពីពេលវេលាជាក់លាក់ដែល ក្រមា និងសារ៉ុងចាប់ផ្តើមមាន ប្រជាប្រិយភាពនៅពេលណានោះឡើយ។

បុរស និងស្ដ្រីខ្មែរ តែងតែនិយមប្រើប្រាស់ក្រមា និងសារ៉ុងដើម្បីងូតទឹក និងធ្វើជាកន្សែង ដើម្បីការពារកំដៅថ្ងៃនៅពេល ធ្វើស្រែចំការជាដើម។ ពិតណាស់ ក្រមា គឺអត្តសញ្ញាណមួយរបស់ជនជាតិខ្មែរ ដែលបង្ហាញពីលក្ខណៈ ខុសប្លែកមួយ ពីជនជាតិវៀតណាម ថៃ និងឡាវ ដែលជាប្រទេសជិតខាងរបស់យើងផងដែរ។

ក្រមា ត្រូវបានមហាជនទូទៅប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗរួមមានដូចជា ការប្រើប្រាស់តុបតែងលម្អខ្លួន ការពារកំដៅព្រះអាទិត្យ ធ្វើជាអង្រឹងក្មេង ជាកន្សែងជូតខ្លួននៅពេលងូតទឹក ឬប្រើធ្វើជាសារ៉ុងស្លៀកថែមទៀតផង។ យើងក៏អាចយកក្រមា បត់ធ្វើជារូបមួយចំនួន សម្រាប់ក្មេងៗលេងផងដែរ។

ដោយឡែក តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេកមួយ បានបង្ហោះកាលពីម្សិលមិញនេះ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដែលមានឈ្មោះថា “ថ្នាក់ទី៦ ក១” បានសរសេរថា៖”បំណិនជីវិត៖ ស្លៀក​សារ៉ុង និង​ក្រមា (ថ្នាក់​ទី​៥ ខ)
ពីសាលាបឋមសិក្សា​គង់​ម៉ុច ខេត្ត​សៀមរាប។” ជាមួយនិងគ្នានេះដែរ ក្នុងរូបភាពនេះ បានបង្ហាញពីទិដ្ឋភាព ក្មេងៗ កុមារា កុមារីជាច្រើន នាំគ្នាស្លៀកពាក់ ក្រមា និងសារ៉ុង ធ្វើជាឯកសណ្ឋានរៀននៅក្នុងថ្នាក់ ដែលមើលទៅពិតជាល្អខ្លាំងណាស់ ដែលក្មេងប្រុស ស្លៀកក្រមា ឯក្មេងស្រី ស្លៀកសារ៉ុង។

For More Videos Amazing