សូមជួយស៊ែរបន្តផង! បងស្រីម្នាក់បានប្រកាសស្វែងរកពូម៉ូឌុបកំសត់ ដែលត្រូវបានគេយកលុយអស់ ដើម្បី….(មានវីដេអូ)

រឿងអ្នកដែលមានរថយន្តទំនើបជិះ ហើយពាក់ស្លាកលេខ ខ.ម ដែលចេញចរិកមើលងាយអ្នកក្រ និងចរិកក្អេងក្អាង អាងតែខ្លួនមានអំណាច គឺនៅតែមានក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋខ្មែរ ស្អប់បំផុតមនុស្សបែបនេះ ជាពិសេស អោយតែមានបញ្ហាអ្វី អាងយក ឋានះរបស់ខ្លួន គម្រាមប្រជាជន ឬក៍អាងអ្នកធំ។

ជាក់ស្តែងគឺមានគ្រោះថ្នាកចរាចរណ៍មួយកើតឡើង នៅព្រឹកថ្ងៃទី​ ០៧​ ខែកុម្ភះ​ ឆ្នាំ២០១៩​ វេលាម៉ោង​ ៩:៤២​ ព្រឹក​ នៅចំណុចផ្លូវ៣១០+២០៥​ ខាងជេីងជិតផ្សារអូឡាំពិច។ ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាង រយន្តម៉ាក់ Highlander ពាក់ស្លាកលេខ ខ.ម និងម៉ូតូឌុប ដោយអ្នកម៉ូតូឌុបបាន ជិះទៅប៉ះកង់រថយន្ត Highlander ។

បន្ទាប់មកខាងម្ចាស់រថយន្ត Highlander បានចុះពីលើរថយន្តមក ក៍ស្រែកថាអោយខាងម៉ូតូឌុប យ៉ាងខ្លាំងៗ ដោយអាងរថយន្តរបស់ទំនើប និងពាក់ស្លាកលេខ ខ.ម ថែមទៀត ដែលធ្វើអោយខាងម៉ូតូឌុប គ្នាភ័យ និងការសំលុតរបស់គេ។ មិនតែប៉ុណ្ណោះ ខាងម្ចាស់រថយន្ត ក៍បង្ខំ ហើយខាងម៉ូឌុប ដកកាបូបលុយចេញ។

លោពូម៉ូតូឌុប ដោយសារតែខ្លាចគេ ក៍បានដកកាបូបលុយចេញ តាមសម្តីរបស់គេ ហើយខាងម្ចាស់រថយន្តនោះ ក៍បានប្រមូលយកលុយគាត់អស់រលីង ដោយមិនអាណិតគ្នាអ្នកក្របន្តិចសោះ។ មិនតែប៉ុណ្ណោះ ខាងម្ចាស់រថយន្ត នៅតែស្រែកថាខាងម៉ូតូឌុបក្តែងៗទៀតផង រីឯខាងម៉ូតូឌុប បានត្រឹមឈមើល គេយកលុយរបស់ខ្លួន បើកឡានចេញទៅតែប៉ុណ្ណោះ។

សកម្មភាពនេះត្រូវបានអ្នកលេងហ្វេសបុក បានប្រតិកម្មយ៉ាងខ្លាំង ទៅលើម្ចាស់រថយន្ត ដែលធ្វើទង្វើដ៍អាក្រក់ ចំពោះពូម៉ូតូឌុប។ រីឯពូម៉ូតូឌុប វិញ ត្រូវបានមហាជនជាច្រើនអាណិតគាត់ រហូតដល់មានគណនីហ្វេសបុក​ឈ្មោះ ធន់ រចនា អ្នកខែត្រក្រចេះ បានបង្ហោះថា «តើបងប្អូនណាស្គាល់ម្ចាស់ម៉ូតូកំសត់នេះទេខ្ញុំចង់ជូនប្រាក់គាត់ ព្តោះប្រាក់ដែលពួកនិនចា ជិះឡានអត់េពន្ធនោះឆក់យកចាត់ទុកជាចែកទានទៅចុះ»។

សូមទស្សនាវីដេអូខាងក្រោម