ពស់កំពូលសំណាង! ពស់ថ្លាន់ដ៍ធំមួយក្បាល បានលូនចូលក្រោមរថយន្ត Lexus 570 តែត្រូវបានម្ចាស់រថយន្តដឹងទាន់ កុំអី….(មានវីដេអូ)

មហាជនជាច្រើន បានប្រទះឃើញ ពស់ថ្លាន់មួយក្បាល ដែលបង្កអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពស់ថ្លាន់នេះ មានទម្ងន់ប្រហែល ៤-៥ គីឡូក្រាម មានបណ្ដោយប្រវែង ២.៣ម៉ែត្រ ចាប់បានរួចក៏ប្រគល់អោយម្ចាស់ឡាន កាលពីវេលាម៉ោងប្រហែល ២:២០នាទីរសៀល ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩។

នេះបើយោងតាមបុរសម្នាក់ ដែលមានគេហទំព័រ ហ្វេស ប៊ុក ឈ្មោះថា Tha Vuthea បានបង្ហោះលើបណ្ដាញសង្គម ហ្វេស ប៊ុក កាលពីរសៀលមុននេះ។ នៅពេលកើតហេតុ គេប្រទះឃើញសត្វពស់ ថ្លាន់នេះ បានពួនសន្ងំ នៅខាងក្រោយរថយន្ដដ៏ទំនើប ម៉ាក់ Luxus ៥៧០ ឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-2997។

បើតាមរយៈខ្សែវីដេអូ ឃ្លីបមានរយៈពេល ១នាទី និង១៩វិនាទី នេះបានបង្ហាញអោយឃើញថា កំលាំងមហាជន ដែលស្រលាញ់ និងការពារសត្វព្រៃ ដែលបានសេសសល់តិចតួចនេះ ដោយមហាជន បានជួយចាប់សត្វពស់ថ្លាន់ ពីខាងក្រោមរថយន្ដ ដោយបានលូកដៃទៅចាប់វា ពេលវាកំពុងព្យាយាមវាលចេញ។

ជាចុងក្រោយ មហាជនក៏ចាប់វាបាន រួចក៏ដាក់ចូលទៅក្នុងប៉ាវមួយ។ ទទឹមនិងពេលនោះដែរ មហាជនដែលស្ថិតកន្លែងកើតហេតុនៅទីនោះ ក៏បានស្នើរទៅដល់ម្ចាស់រថយន្ដនោះ អោយយកសត្វពស់ថ្លាន់នេះទៅចិញ្ចឹម ព្រោះថានេះគឺជាលាភសំណាងមួយ ដែលជួយអោយយើងរកសុីមានបានផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing