តោះស៊ែរទាំងអស់គ្នា! តិចថានៅក្រៅប្រទេសចុះ គឺនៅខ្មែរយើងទេ ទេសភាពស្អាតខ្លាំងណាស់ ដែលស្ថិតនៅខេត្ត….(មានរូបភាព)

បេីនិយាយពី​នាយ​ ព្រែក​ ដែលលោកមាន​ឈ្មោះ​ពិត​ថា​ ខេង​ រតនៈ​ ប្រិយមិត្ត​ ប្រាកដ​ជា​បាន​ស្គាល់​រួចមកហើយ​ ដែលលោកគឺជាតារា​សម្តែង​មួយ​រូប​ដ៏មាន​វោហារ​ស័ព្ទ​មិនចេះ​រីងស្ងួត​ ហេីយ​បច្ចុប្បន្ន​នេះ​ តារារូប​នេះ​ ក៏បាន​វិវត្តខ្លួន​មកធ្វេីជា​ពិធីករ​ដ៏ល្បី​មួយរូប​ ក្នុង​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ផងដែរ​។

បេីយេីងក្រឡេកមកមេីលជីវិត​តារារូបនេះ​នៅក្រៅ​សិល្បៈ​វិញ​ គឺពិតជាមានសេចក្តីសុខណាស់​ ដោយនាយ​ ព្រែក​ តែងតែ​បង្ហាញ​ពីភាពផ្អែមល្ហែមរបស់ខ្លួន​ ជាមួយ​គូ​ដណ្ដឹង​ដ៏ស្រស់ស្អាត​ ដែលបានស្គាល់គ្នា​ជាយូរមកហេីយ​ ហេីយពួកគេ​ទាំង​ ២នាក់​ ក៏ត្រៀម​ខ្លួ​ន​កាន់ដៃគ្នា​ចូល​រោងការ​នៅថ្ងៃឆាប់ៗខាងមុខនេះផងដែរ។

ជាមួយ​នឹង​ភាព​ដ៏​ផ្អែមល្ហែម​របស់​គូស្នេហ៍​មួយ​គូរ​នេះ​ ដោយពួកគេ​ទាំង​២​ តែងតែមានដំណេីរ​កម្សាន្ត​រួមគ្នា​ទៅ​កាន់​ក្រៅប្រទេស​ ក៏ដូចជា​តំបន់កម្សាន្តនានា​យ៉ាង​រីករាយ​ និងតែងតែបានផ្តិត​យក​ទិដ្ឋភាព​​ ​ធ្វេីការ​បង្ហាញ​ទៅកាន់​មហាជន​ ក៏ដូចជា​អ្នក​គាំទ្រ​របស់​ខ្លួន​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ទៀតផង​។

ក្នុង​នោះដែរ​ ថ្មីៗ​នេះ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ នាយ​ ព្រែក​ បាន​បង្ហាញ​ពីកន្លែង​សួនផ្កា​ដ៏​ស្រស់ស្អាត​មួយ​កន្លែង​ ស្ថិត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ និងបានរៀបរាប់​ថា៖​ «មិនចាំបាច់ទៅដល់ប្រទេសក្រៅទេព្រោះទេសភាពស្អាតៗបែបនេះក៏មានលើទឹកដីយើងដែរ ហើយបងប្អូនណាខ្លះដែលស្គាល់កន្លែងនេះដូចខ្ងុំ?»៕

For More Videos Amazing