ញាក់សាច់! មេបញ្ជាការប៉េអឹមខេត្ដ រតនៈគិរី ចែកសែកទៅដល់កូនៗរបស់ខ្លួនចំនួន ៥នាក់ ជាសាធារណៈ សម្រាប់កាដូក្នុងថ្ងៃខួបកំណើត ដោយក្នុងម្នាក់ទទួលបានលុយរហូតដល់…

រតនៈគិរី៖ កាលពីយប់ម្សិលមិញ ក្នុងពេលថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ពេញបណ្ដាញ សង្គម ហ្វេស ប៊ុក ដោយលោក គឹម រស្មី ត្រូវគេដឹងថាមានតួនាទី និងឋានៈត្រឹមតែជាមេប៉េអឹមខេត្តសោះ ប៉ុន្ដែមានលុយចែកកូន ចែកចៅៗ អស់រហូតទៅដល់ទៅ៥០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតកាលពីយប់មិញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយលោកបានបង្ហោះជាសាធារណៈ។

នេះបើយោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកឈ្មោះថា Gee Yong ដែលបានបង្ហោះ កាលពីយប់មិញនេះ។
ជាមួយនិងគ្នានេះដែរ យើងឃើញ លោក គឹម រស្មី បានឡើងឈរនៅលើវេទិកាខួបកំណើត ដែលមានការឈរអមដោយភរិយា និងកូនៗរបស់លោក ហើយលោកក៏បានប្រកាសភ្លាមៗជាសាធារណៈថា៖

“លោករូប និងធ្វើការចែកសែក ដល់កូនៗរបស់លោក ចំនួន៥នាក់ ដោយក្នុងម្នាក់ៗ និងទទួលបានប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក សរុបគឺ ៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេទាំងនោះ។ ហើយលោក គឹម រស្មី ក៏បានបញ្ជាក់ទៀតថា លោកនិងបញ្ជូនកូនទៅរៀនបន្ដ នៅឯ ប្រទេសសឹង្ហបុរីផងដែរ។”

ក្រោយពីមានការ បង្ហោះរួចមក បានធ្វើឲ្យមហាជនអ្នកប្រើសប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុក មានភាពងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះចំណូលរបស់លោក មេបញ្ជាការប៉េអឹមខេត្តទិសឦសាន គឹម រស្មីរូបនេះ ខណៈប្រាក់ខែរដ្ឋរបស់គាត់ ត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ មហាជនក៏បាន ចោទជាសំណួរថា បើទ្រព្យសម្បត្តិ​របស់គាត់ច្រើនបែបនេះ តើ​គាត់​បាន​វាមក​ពី​ណា​?

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing