ក្តៅៗ! ពេល​នេះ​បុគ្គល​ឈ្មោះ​ ហេង​យិន​ ហៅ​ចំបុី​ខ្មៅ​ ត្រូវ​បាន​សមត្ថកិច្ចនរគបាលឃាត់​ខ្លួន​ហេីយ​ ដោយពេលនេះសមត្ថកិច្ចកំពុងតែ….(មានវីដេអូ)

ប្រិយមិត្ត​ និង​មហាជន​នៅក្នុងបណ្ដាញ សង្គម ហ្វេស ប៊ុកប្រាកដ ជាបាន​ជ្រាប​រួចមកហេីយ​ ចំពោះ​រឿងរ៉ាវ​ កាល​ពីយប់ម្សិលមិញ​នេះ​​ ដោយនាងចំបុីខ្មៅ​ ខឹងបុគ្គល ៣នាក់សោះ ហ៊ានហ៊ាន ​ធ្វើការជេ​រប្រមាថ​ តិះដៀល​ មេីលងាយ​ ដល់ជាតិសាសន៏ខ្មែរទាំងមូលតែម្ដង ដោយប្រើប្រាស់​ពាក្យ​មិនគួរសមយ៉ាងច្រើន​ ហើយអ្វីដែលខ្លាំងជាងនេះទៅទៀតនោះ ថែមទាំងដាក់​ទម្លាយ​ឲ្យ​ប្រជាជាតិ​ និងទឹកដីខ្មែរ​បាត់បង់ និងរលាយជាងនេះទៅទៀត ដែលសម្ដីទាំងអស់នេះ ពិតជាមិនអាចទទួលបាននោះទេ។

ចំពោះ​ពាក្យសម្ដី ដែលប្រមាថមកលើជាតិសាសន៏ខ្មែរ កាលពីម្សិលមិញនេះ ក៏បានធ្វើអោយ បុគ្កលមានមុខមាត់ក្នុងសង្គម រួមទាំងមហាជន ទូទាំង​ប្រទេស​ មានការ​ប្រតិកម្ម​ និង​បានដាក់ពាក្យបណ្ដឹង ដើម្បីចាប់នាង ចំបុីខ្មៅដាក់គុកអោយទល់តែបាន បើទោះជាបុគ្គលម្នាក់នេះ បានសូមទោសជាសាធារណៈរួចហើយក៏ដោយ។

ជាមួយនិងគ្នានេះដែល​ មុននេះបន្ដិច តាមរយៈគេហទំព័រ ហ្វេស ប៊ុក លោក សុវណ្ណ រិទ្ធី (TVFB) ដែលត្រូវជាអគ្គនាយក សារព័ត៏ TVFB បានបង្ហោះប្រកាសមុននេះបន្ដិច ពីដំណឹងដែលសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួន នាងចំបុីខ្មៅរូបនេះ ដែលបានជេរប្រមាថ និងតិះដៀលមកលើជាតិសាសន៏ខ្មែរ ទូទាំងប្រទេស ដោយខ្លឹមសារអត្ថបទរបស់លោកបានសរសេរថា៖

“ញុំមកដល់ហើយ ! ក្តៅៗៗ ព័ត៌មានទាន់ហេតុការណ៍ ពេលនេះយើងទទួលបានព័ត៌មានពីសមត្ថកិច្ចថា កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនហើយ បុគ្គល​ខ្ទើយម្នាក់ ឈ្មោះ​ ហេង​យិន​ ហៅ​ចំបុី​ខ្មៅ​ ត្រូវ​បាន ​ឃាត់​ខ្លួន​ហេីយ​ ទាក់​ទង​នឹង​ករណី​ ជេ​ប្រមាថ ​ជាតិ​សាសន៍​ខ្មែរ សមត្ថកិច្ចកំពុងតែធ្វើការទៅតាមនីតិវិធីច្បាប់ផងដែរ ។
ចំពោះព័ត៌មានលម្អិតយើងនឹងធ្វើការបញ្ជាក់បន្ថែមទៀតនៅលើគេហទំព័ររបស់ TVFB សូមអរគុណ”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing